Ad Code

ល្ងាចថ្ងៃសៅរ៍ នេះមីយ៉ាន់ម៉ា ជួប ហ្វីលីពីន អូស្ត្រាលី ជូប សិង្ហបុរី ខណៈកម្ពុជាមួយប្រកួតសម្រាកសិន

វគ្គ​ជម្រុះ​ពូ​ល B នៃ​ពានរង្វាន់​បាល់ទាត់​ប្រចាំ​តំបន់​អាស៊ាន AFF BIDC U16 Championship 2015 នឹង​បន្ត​ប្រកួត​លើក​ទី៣ របស់ខ្លួន​ហើយដោយ​ក្រុម មី​យ៉ាន់​ម៉ា ត្រូវ​ជួប​ក្រុម​ហ្វីលីពីន ហើយ​ក្រុម​អូស្ត្រាលី ត្រូវ​ជួប​ក្រុម​សិង្ហ​បុរី នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ល្ងាច​ថ្ងៃ​សៅ​រិ៍ ទី ១ ខែ សីហា ឆ្នាំ ២០១៥ នេះ​ខណៈ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា សម្រាក​មួយ​ប្រកួត​សិន។


ក្រុម​មី​យ៉ាន់​ម៉ា ត្រូវ​ជួប​ក្រុម​ហ្វីលីពីន នៅវេលា​ម៉ោង ៣:៣០ នាទី​ល្ងាច ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​បាយ័ន​ព័ត៌មាន​មាន (BTV)។ សម្រាប់​ក្រុម​មី​យ៉ាន់​ម៉ា បាន​សម្រាក​ម្ដង​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លងទៅ ព្រោះ​ពូ​ល​នេះ​មាន​ក្រុម​ចំនួន ។ ក្រុម​ចំនួន ១ ត្រូវ​សម្រាប់​ថ្ងៃ​ក្នុង​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល ហើយ​ក្រុម ៤ ទៀត​ត្រូវ​ប្រកួត​គ្នា។ លោក ERIC WILLIAMS គ្រូបង្វឹក​ក្រុម​មី​យ៉ាន់​ម៉ា រអ៊ូ​ថា​លោក​មាន​ពេល​ត្រឹមតែ ១ សប្ដាហ៍​ប៉ុណ្ណោះ​ប្រមូល​កូនក្រុម​មក​ប្រកួត​នៅ​ភ្នំពេញ។ កាលពី​ប្រកួត​បើកឆាក​មី​យ៉ាន់​ម៉ា បាន​យកឈ្នះ​សិង្ហ​បុរី ដល់​ទៅ ៥ ទល់ ។


ចំពោះ​ក្រុម​ហ្វីលីពីន ដែល​ដឹកនាំ​ដោយ​លោក ABERASTURI JOSE MARIA ANOCHE បាន​ប្រកួត​ចាញ់​កម្ពុជា ១ ទល់ ០ ហើយ​ចាញ់​សិង្ហ​បុរី ៤ ទល់ ។ បុរស​ជនជាតិ​គ្រូបង្វឹក​ហ្វីលីពីន រូបនេះ​នៅ​មិន​អស់ចិត្ត​ចំពោះ​ដំណើរ​មក​កម្ពុជា ព្រោះ​កូនក្រុម​របស់លោក​ហ្វឹកហាត់​តែ​លើ​ទីលាន​ស្មៅ​ធម្មជាតិ តាំងពីដើម​មក តែ​ដល់ពេល​ប្រកួត​ត្រូវ​លេង​លើ​ទីលាន​ស្មៅ​សិប្ប​និមិត្ត ជាហេតុ​ធ្វើឱ្យ​កូនក្រុម​មិនសូវ​សុំា នឹង​ទីលាន។


មួយគូ​ទៀត​ក្រុម​ខ្លាំង​អូស្ត្រាលី ដែល​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ដល់​ទៅ ៤ ទល់ ០ ត្រូវ​ជួប​ក្រុម​សិង្ហ​បុរី នៅ​ម៉ោង ៣:៣០ នាទី​ល្ងាច ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្ដិ៍ BTV ដូចគ្នា។ ក្រុម​អូស្ត្រាលី មាន​លោក Ufuk Talay ជា​គ្រូបង្វឹក​ដែល​ធ្លាប់​ប្រកប​អាជីព​នៅ​ប្រទេសល្បីៗមួយចំនួន​ក្នុង​តំបន់​អឺរ៉ុប និង ក្រុម​នៅ​ប្រទេស​អូស្ត្រាលី មុន​បញ្ចប់​អាជីព​ជា​កីឡាករ​នៅ​ឆ្នាំ ២០១១ ថ្មីៗនេះ។


ចំណែក​ក្រុម​សិង្ហ​បុរី ដឹកនាំ​ដោយ​លោក SELVARAJ VENGADASALAMប្រកួត​បាន ២ លើក​មកនេះ​ចាញ់​មី​យ៉ាន់​ម៉ា ៥ ទល់ ១ និង ឈ្នះ​ហ្វីលីពីន ៤ ទល់ ។ លោកគ្រូ​បង្វឹក​វ័យ ៤៦ ឆ្នាំ​រូបនេះ​រំពឹងថា​កូនក្រុម​អាចធ្វើ​បានល្អ ពេល​ជួប​ក្រុម​ខ្លាំង​ក្នុង​ពូ​ល​នេះ។


បើ​និយាយ​ពី​ពានរង្វាន់  AFF BIDC U16 Championship 2015 ចាប់​រៀបចំ​ពីថ្ងៃ​ទី ២៧ ខែ កក្កដា ដល់ ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៥ ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ដោយ​ចែកជា ២ ពូ​ល​ក្នុងនោះ​ពូ​ល A មាន ម៉ាឡេស៊ី, វៀតណាម, ឡាវ, ទី​ម័​រ​ខាងកើត, ប្រ៊ុយណេ និង ថៃ ហើយ​ពូ​ល B មាន អូស្ត្រាលី, សិង្ហ​បុរី, ហ្វីលីពីន, មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​កម្ពុជា។ ការប្រកួត​ធ្វើឡើង​នៅ​នៅ​ទីលាន​សិប្ប​និមិត្ត​ពហុ​កីឡដ្ឋាន ជាតិ និង ទីលាន​កីឡដ្ឋាន​ស្ដា​ត​ចាស់។ ក្រុម​លេខ១ និង លេខ២ តាម​ពូ​លនីមួយៗ មានឈ្មោះ​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ មុន​ឡើង​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ជើងឯក។


សម្រាប់​ទស្សនិកជន​ដែល​ចង់​អញ្ជើញ​ទៅ​ទស្សនា​ការប្រកួត​ផ្ទាល់​នៅលើ​ទីលាន​អាច​ជាវ​សំបុត្រ​ចូល​ទស្សនា​បាន​ដោយមាន​ដាក់លក់​នៅមុខ​ច្រកចូល​ពហុ​កីឡដ្ឋាន រៀងរាល់​ម៉ោង​ធ្វើការ ក្នុងតម្លៃ ៥០០០ រៀល និង ១០០០០ រៀល៕



ល្ងាចថ្ងៃសៅរ៍ នេះមីយ៉ាន់ម៉ា ជួប ហ្វីលីពីន អូស្ត្រាលី ជូប សិង្ហបុរី ខណៈកម្ពុជាមួយប្រកួតសម្រាកសិន

Post a Comment

0 Comments

Close Menu