ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗខ្ទាតចេញពីរថយន្តចំងាយ៣០ម៉ែត្រ បន្ទាប់ពីត្រូវរថយន្តម៉ាកធុនត្រាបុកពេញទំហឹង នៅផ្លូវខ្វែង លីយ៉ុងផាត់និងផ្លូវជាតិ៦កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥នៅត្រង់ចំណុចផ្លូវខ្វែងតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិបាក់ខែងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
ភ្លាមៗគេឃើញសមត្ថកិច្ចប៉ុស្តិ៍ និងខណ្ឌទៅដល់កន្លែងកើតហេតុជួយអន្តរាគមន៍ ចាត់ចែងវាស់វែង ឃាត់ខ្លួនអ្នកបើកបរនឹងរថយន្តយកទៅប៉ុស្តិ៍ដោយក្នុងរថយន្តសមត្ថកិច្ចដកហូតបានកាំភ្លើងអាការ១ដើម។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ប៊ុនថន ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិត្រពាំងត្រាស ឃុំក្រឡាស្រុកកំពង់សៀមខេត្តកំពង់ចាម បើកបរម៉ូតូសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម ១K២៨៧៩ រីឯជនសង្ស័យជាអ្នកបើកបរ រថយន្តម៉ាកធុនត្រា ពាក់ស្លាកលេខភ្នំពេញ 2Y-9839 ឈ្មោះ ឡាង ស៊ីណា ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កបើកបរក្នុងទិសដៅពីជើងទៅត្បូង ពោលគឺចូលក្រុងភ្នំពេញ ខណៈមកដល់ចំណុចកើតហេតុក៏បានបុកម៉ូតូរងគ្រោះយ៉ាងពេញទំហឹងបណ្តាលឱ្យបុរសរងគ្រោះផ្លោងខ្ទាត៣០ម៉ែត្រ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មតែម្តង។
បន្ទាប់ពីសមត្ថកិច្ចប៉ុស្តិ៍និងខណ្ឌទៅដល់កន្លែងកើតហេតុជួយអន្តរាគមន៍ ចាត់ចែងវាស់វែង ឃាត់ខ្លួនអ្នកបើកបរនឹងរថយន្តយកទៅប៉ុស្តិ៍ដោយក្នុងរថយន្តសមត្ថកិច្ចដកហូតបានកាំភ្លើងអាការ១ដើម។
បច្ចុប្បន្នជនបង្កនិងមធ្យោបាយទាំង២គ្រឿងត្រូវបានបញ្ជូនទៅការិយាល័យចរាចរនៃស្នងការក្រុងរង់ចាំដោះស្រាយគ្នាជាក្រោយ៕
រថយន្តធុនត្រាបុកអ្នកជិះម៉ូតូអាសង់ផ្លោងខ្ទាត៣០ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម
0 Comments