ស្ថានីយទូរទស្សន៍ NBCបានរាយការណ៍ថា ក្រុមនគរបាលសហរដ្ឋអាមេរិក កំពុងតែមមាញឹកខ្លាំងនឹងការតាមប្រម៉ាញ់អ្នកទោសដែលបានរត់គេចនៅរដ្ឋផេនស៊ីលវ៉ានៀ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ក្រុមអាជ្ញាធរ កំពុងតែតាមចាប់ខ្លួនអ្នកទោសវ័យ៣៨ឆ្នាំម្នាក់ឈ្មោះ រ៉ូប៊ើត គ្រីសមែន ដែលជាប់ចោទពីបទសម្លាប់ស្ត្រីម្នាក់ នៅក្នុងផ្ទះរបស់គាត់ ហើយការរត់គេចបាត់ស្រមោលរបស់ជនជាប់ចោទម្នាក់នេះ គឺជាគ្រោះថ្នាក់មួយ សម្រាប់ប្រជាពលរដ្ឋអាមេរិក។
ប្រភពបានបន្តទៀតថា ក្រុមនគរបាល បានជួបជុំគ្នានៅក្នុងទីក្រុងរ៉េប៊ើន រដ្ឋផេនស៊ីលវ៉ានឿ ក្រោយពីស្ត្រីវ័យ៥៥ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់ទឹកផ្ទះរបស់គាត់។
ខណៈនោះដែរ ក្រុមអាជ្ញាធរ បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ ដែលបានប្រទះឃើញបុរសជាប់ចោទខាងលើ សូមមេត្តាទាក់ទងមកកាន់ស្ថានីយនគរបាលភ្លាម។
លោកប្រាយអាន មីយើស៍ គឺជាអ្នកវិភាគសាកសពស្រុកអាមស្ត្រង់ បាននិយាយថា ប្រសិនបើពលរដ្ឋណាម្នាក់ បានឃើញរូបជនសង្ស័យដែលបានបិទស្លាកតាមរថយន្ត សូមកុំតតាំងជាមួយគាត់ ហើយទូរស័ព្ទភ្លាមមកកាន់លេខ៩១១ជាបន្ទាន់។
ខណៈនោះដែរ ក្រុមអាជ្ញាធរ បាននិយាយថា ពួកគេមានជំនឿថា ជនសង្ស័យគ្រីសមែន បានជិះរថយន្ត១បាំងកន្លះដែលពាក់ស្លាកលេខរដ្ឋផេនស៊ីលវ៉ានៀ និងជារបស់ស្ត្រីរងគ្រោះនោះ៕
ក្រុមនគរបាលសហរដ្ឋអាមេរិក កំពុងតាមប្រម៉ាញ់អ្នកទោសម្នាក់ដែលបានរត់គេចនៅរដ្ឋផេនស៊ីលវ៉ានៀ
0 Comments