តារាសម្ដែងវ័យក្មេងសម្ដីផ្អែម កញ្ញា ហ៊ុយ ច័ន្ទរាជនី បើទោះបីគេដឹងថា មួយរយៈពេលចុងក្រោយនេះ នាងដូចមិនសូវលេចមុខខ្លាំងក្នុងការសម្ដែងខ្សែរឿងក៏ពិតមែន តែបើក្រឡេកទៅមើលលើអាជីពរកស៊ីផ្ទាល់ខ្លួន និងរឿងស្នេហាវិញ នាងហាក់មានយីអ៊ុនស្នេហ៍មិនធម្មតាឡើយ។ ខណៈពេលថ្មីៗនេះមានការបង្ហើបមកថា តារាសម្ដែងសាច់.ស ខ្ចី ដូចបណ្ដូលចេករូបនេះកំពុងភ្ជាប់ស្នេហ៍ជាមួយអ្នកជំនួញក្នុងស្រុកយ៉ាងត្រជាក់ចិត្ត។
បើតាមប្រភពខាងលើបាននិយាយថា បុរសអ្នកជំនួញរូបនេះបច្ចុប្បន្នកំពុងភ្ជាប់ទំនាក់ទំនងស្នេហាលាក់បាំងជាមួយកញ្ញា ហ៊ុយ ច័ន្ទរាជនី ដែលមានវ័យប្រហែលជាង៥០ឆ្នាំប្លាយ។ បុរសនោះជិះរថយន្តRand Rover ពណ៌ខ្មៅ ហើយក៏មានអង្គរក្សពីរនាក់តាមការពារយ៉ាងប្រកិតទៀតផង។ ទោះបីជាយ៉ាងណាក្តីគេក៏បានដឹងថា បុរសសក់ល្បាយអាចម៍ខ្លានោះធ្លាប់មានប្រពន្ធម្ដងរួចមកហើយ ប៉ុន្តែត្រូវបែកបាក់ស្នេហ៍ទៅវិញ ទើបធ្វើឲ្យគាត់ជាប់ឈ្មោះជាបុរសពោះម៉ាយ។
ជុំវិញព័ត៌មានលេចឮខាងលើនេះ កម្ពុជាថ្មីនាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំនេះមិនទាន់អាចសុំការបំភ្លឺពីកញ្ញា ហ៊ុយ ច័ន្ទរាជនី បានទេ ព្រោះលេខទូរស័ព្ទរបស់នាងមិនអាចទំនាក់ទំនងបាន។ កម្ពុជាថ្មីរង់ចាំការចេញមុខបកស្រាយពីសាមីខ្លួនកញ្ញា ហ៊ុយ ច័ន្ទរាជនី នៅពេលក្រោយ។
កញ្ញា ហ៊ុយ ច័ន្ទរាជនី ក្រោយពីដាក់ខ្លួនចូលប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេលច្រើនឆ្នាំមកនេះ ត្រូវបានមហាជនអ្នកគាំទ្រមើលឃើញថានាងតែងទទួលបានភាពជោគជ័យ និងផ្លែផ្កាយ៉ាងក្រាស់ក្រែលពីអាជីពមួយនេះ។ ប៉ុន្តែ រាជនី ក៏ជាតារាស្រីវ័យរបស់ខ្មែរមួយដួងផងដែរ មានឱកាសបោះទុនរាប់ម៉ឺនដុល្លារបើកពង្រីកមុខជំនួញរកស៊ីផ្ទាល់ខ្លួនទៀតផង៕
ហ៊ុយ ច័ន្ទរាជនី សង្ស័យបង្កាត់ភ្លើងស្នេហ៍អ្នកជំនួញក្នុងស្រុក

0 Comments