Ad Code

អាវុធហត្ថ​ក្រុង​តាខ្មៅ ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ឃាត់ខ្លួន​មនុស្ស​ប្រុស/ស្រី​៤​នាក់​

កណ្ដាល ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​កង​រាជ​អាវុធហត្ថ​ខេត្ត​កណ្ដាល បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស/ស្រី​ចំនួន​៤​នាក់ កាលពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្សេងៗ​ពី​គ្នា ក្នុង​ភូមិ​សាស្ត្រ​ក្រុង​តាខ្មៅ។


លោក​វរសេនីយ៍​ត្រី ហៀ​ង ចន្ទី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ប្រុស/ស្រី​ចំនួន​៤​នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្ត​បន្ទាប់​នេះ គឺ​មាន​ទីតាំង​ទី​១-កាលពី​វេលា​ម៉ោង​០៩​និង​០០​នាទី នៅ​ចំណុច​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ឃាត់​បាន​ជន​សង្ស័យ​ឈ្មោះ វ៉ាន់ ធួន ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌ស​ថ្លា ប្រភេទ​សារធាតុ​ញៀន​០១​កញ្ចប់​តូច ម៉ូតូ​០១​គ្រឿង ទូរស័ព្ទ​ដៃ​០២​គ្រឿង ម៉ាក​ណូគៀរ​ស៊េរី​ចាស់ និង​ទី​តាំងទី​២-កាលពី​វេលា​ម៉ោង​០៩ និង​៤០​នាទី នៅ​ចំណុច​គល់​ស្ពាន​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ស្ថិត​ក្នុង​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ឃាត់​បាន​ជនសង្ស័យ​ឈ្មោះ វិ​ន យ៉ាន​សឿង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ទួល​ក្រសាំង ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌ស​ថ្លា ប្រភេទ​សារធាតុ​ញៀន​ចំនួន​១២​កញ្ចប់​តូច ម៉ូតូ​០១​គ្រឿង និង​ទូរស័ព្ទ​ដៃ​០២​គ្រឿង​ម៉ាក​ណូគៀរ​ស៊េរី​ចាស់ និង​ទីតាំង​ទី​៣-កាលពី​វេលា​ម៉ោង​១៥​និង​០០​នាទី នៅ​ចំណុច​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ទី​១​-ឈ្មោះ​ ជា សា​បិ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ,ទី​២-​ឈ្មោះ ​រុន សិលា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ​ជាមួយគ្នា ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌ស​ថ្លា ប្រភេទ​សារធាតុ​ញៀន​០១​កញ្ចប់​តូច ម៉ូតូ​០១​គ្រឿង ទូរស័ព្ទ​ដៃ​០១​គ្រឿង​ម៉ាក​Disko។​


លោក​វរសេនីយ៍​ត្រី​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ រួមទាំង​វត្ថុតាង​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កណ្ដាល​ ដើម្បី​បញ្ជូន​បន្ត​ទៅកាន់​សាលាដំបូង​ខេត្ត​កណ្តាល​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​
Pisey-2015-08-01-full-k


Pisey-2015-08-01-full-k1


Pisey-2015-08-01-full-k8




អាវុធហត្ថ​ក្រុង​តាខ្មៅ ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ឃាត់ខ្លួន​មនុស្ស​ប្រុស/ស្រី​៤​នាក់​

Post a Comment

0 Comments

Close Menu