ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបញ្ជូនលិខិតមួយច្បាប់ ដោយមានបោះត្រា ”ការប្រញាប់” ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ទៅកាន់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ដើម្បីស្វែងរកអន្តរាគមន៍ជួយពលករខ្មែរចំនួន៣០០នាក់ ដែលកំពុងជាប់ឃុំនៅប្រទេសម៉ាឡេស៊ី។
ទាក់ទងបញ្ហានេះ លោកជុំ សុន្ទរី មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មី កាលពីវេលាម៉ោង១១និង២០នាទីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ មុននេះថា ចំពោះព័ត៌មាននេះលោកមិនបានដឹងទេ ដូច្នេះលោកមិនអាចអត្ថាធិប្បាយបានទេ។ តែទោះជាយ៉ាងណាលោកបញ្ជាក់ថា រឿងអន្តរាគមន៍ក្រសួងតែងធ្វើជាច្រើនលើករួចមកហើយ តែសម្រាប់ព័ត៌មានខាងលើនេះ ចាំពិនិត្យមើលសិន ក្រែងខាងនាយកដ្ឋានបញ្ជូនទៅ៕
ក្រសួងការបរទេសស្វែងរកអន្តរាគមន៍ជួយពលករខ្មែរចំនួន៣០០នាក់ នៅប្រទេសម៉ាឡេស៊ី
0 Comments