បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​៧​នាក់​ដើរ​បេះ​ជ័រចុង​ក្នុង​ពៃ​តាម​បន្ទាត់​ព្រំដែន​ជាន់​មីន​ដាច់​ជើង​ខាងស្តាំ​ និង​ខ្ទិច​ជើង​ឆ្វេង​ ហើយ​កំពុង​ត្រូវ​បាន​សម្រាក​ព្យាបាល​ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ។


តាម​ការឲ្យ​ដឹង​ពី​សមត្ថកិច្ច​ឈរជើង​ការពារ​ព្រំដែន​កម្ពុជា ថៃ​ត្រង​ចំនុច​កើតហេតុ​បានឲ្យដឹងថា​ការ​ជាន់​មីន​ផ្ទុះ​ខាងលើ​កើត​ទ្បើង​កាលពី​វេលា​ម៉ោង​៩ និង២០​នាទី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ២០១៥​នៅ​ខាងលិច​បង្គោល​សីមា​លេខ ២៧​ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​ភូមិ​ទ្រ​ពាំង​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ដោយ​មុន​កើតហេតុ​មាន​ប្រជាជន​ខ្មែរ​ចំនួន៧​នាក់​ដើរ​បេះ​ជ័រ​ចុង​ក្នុងចំណោម​៧នាក់​នេះ​មាន​ម្នាក់​ឈ្មោះ​សឿ​ម ឌី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់ នៅ ភូមិ​បា​រ៉ា​យ   ឃុំ​បន្ទាយ​អំពិល   ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ ​បាន​ដើរ​ជាន់​មីន​ម៉ាក​K58​ដាច់​ជើង​ខាងស្ដាំ​ម្ខាង ជើង​ខាង   ឆ្វេង​ខ្ទិច។


ក្រោយ​កើតហេតុ​ជនរងគ្រោះ​ ត្រូវ​បាន​ក្រុម​ហេ​ឡូ​ត្រាស  សង្គ្រោះ​បន្ទាន់ ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​ស្រុក​ថ្មពួក​។ បច្ចុប្បន្ន​ជនរងគ្រោះ​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ថ្មពួក​៕



Nita-26-A-13-FullNita-26-A-14-Full



ដើរ​បេះ​ជ័រ​ចុង​តាម​ព្រំដែន​ជាន់​មីន​ដាច់​ជើង​ខាងស្តាំ​ និង​ខ្ទិច​ជើងឆ្វេង​