*ហេង ពន្លឺ ជួប ណ​ក់ ស៊ីនួន​

ប្រដាល់ ៖ រឿង សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ត្រូវ​ឡើង​ប្រកួត​សាក​កណ្ដាប់ដៃ​ជាមួយ​អ្នក​ប្រដាល់ ​ម៉ន ចាន់​ដា​រ៉ា ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក នា​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​សីហា ឆ្នាំ​២០១៥​នេះ នៅ​លើ​សង្វៀន​SEA-TV។​

ម៉ន ចាន់​ដា​រ៉ា ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដែល​មាន​ផ្លែ​ជង្គង់​ល្អ ហើយ​ដោយសារ​គេ​ខ្ពស់​ផង​នោះ រឹតតែ​ធ្វើ​ឲ្យ​ការប្រកួត​របស់​គេ​ល្អ​ជាង​មុន​ទៅទៀត។ ម្នាក់​នេះ​ កណ្ដាប់ដៃ​មិនសូវ​ជា​ល្អ​ទេ តែ​បើ​ស្នៀត​ជង្គង់ ​និង​កែង គឺ​ល្អ​តែម្ដង។​

អ្នក​ប្រដាល់​មកពី​ព្រែកឯង​រូប​នេះ ស្នៀត​ប្រដាល់​ និង​កាយសម្បទា​របស់​គេ​ល្អ​ហើយ គ្រាន់តែ​ខ្វះ​បទពិសោធន៍ ​និង​តិចនិក​ប្រកួត​តែប៉ុណ្ណោះ ប្រសិនបើ​មាន​ចំណុច​ទាំងពីរ​នេះ​ទៀត​នោះ មិន​ងាយ​នរណា​បង្ក្រាប​គេ​បាន​ឡើយ។ ការប្រកួត​ចុងក្រោយ​នេះ គេ​វាយ​ចាញ់​ ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​ក្នុង​ទឹក​ទី​២ ដែល​បញ្ជាក់​ថា ​គេ​ខ្វះ​ល្បិចកល​ក្នុង​ការ​ប្រកួត។


រឿង សា​រ័ត្ន ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ប៉ុន្តែ​គេ​មាន​ផ្លែ​ល្អ ដែល​អ្នក​ប្រដាល់​ស្រករ​គ្នា​មិន​អាច​យកឈ្នះ​លើ​រូបគេ​បាន​នោះ​ឡើយ។ តែ​យ៉ាងណា គេ​ប៉ះ​ជាមួយ ​ម៉ន ចាន់​ដា​រ៉ា​ អាច​ថា​ពិបាក​សង្ឃឹម​ឈ្នះ​បន្តិច ព្រោះថា ​ម៉ន ចាន់​ដា​រ៉ា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា គេ​រឹតតែ​មិន​ខ្លាច​ញញើត​អ្វី​ទាំងអស់។

កណ្ដាប់ដៃ​ និង​ស្នៀត​ជើង​ទាត់​របស់​ សា​រ័ត្ន​ លឿន ហើយ​គេ​វាយ​ទៅតាម​លក្ខណៈ​បច្ចេក​ទេស​ល្អ​ថែមទៀត។ ទោះជា​យ៉ាង​នេះ​ក៏ដោយ ក៏​ប្រហែលជា​ទប់​ជាមួយ ​ម៉ន ចាន់​ដា​រ៉ា មិនបាន​នោះ​ទេ ដោយសារ​ពុំ​អាច​ទប់​ជាប់​ជា​មួយ​នឹង​ការវាយប្រហារ​ដ៏​ខ្លាំងក្លា​របស់ ​ចាន់​ដា​រ៉ា​ បាន។ ប៉ុន្តែ​យ៉ាង​ណា ជួប​ជាមួយ​ រឿង សា​រ័ត្ន លើក​នេះ ម៉ន ចាន់​ដា​រ៉ា ក៏​មិន​ជា​ស្រួលខ្លួន​ប៉ុន្មាន​ដែរ។​


រឿង សា​រ័ត្ន គេ​ប្រកួត​ចុងក្រោយ វាយ​ឈ្នះ​ជើង​ខ្លាំង លាស់ យីន (​រាជសីហ៍​បា​បា​) អ្នក​ប្រដាល់​ក្លិប​សម្រែក​រាជ​សីហ៍​ដោយ​ពិន្ទុ។ ចាំ​មើល តើ​ រឿង សា​រ័ត្ន អាច​យកឈ្នះ​ ម៉ន ចាន់​ដា​រ៉ា បាន​ដែរ​ឬ​អត់?

ហេង ពន្លឺ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង នឹង​ឡើង​មក​ជួប​ប្រកួត​ជាមួយ ណ​ក់ ស៊ីនួន អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់។ ពួកគេ​ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូ ក្រាម។


ពីរ​នាក់​នេះ មិនដែល​ជួប​គ្នា​ទេ​ពី​មុន​មក។ រវាង​អ្នក​ប្រដាល់​ទាំងពីរ​នេះ បើ​គិត​ពី​ប្រវត្តិ​ប្រកួត​នោះ ណ​ក់ ស៊ីនួន មិន​ដល់​ហេង​ពន្លឺ​ទេ ដោយ​ពន្លឺ​គេ​ឡើង​ប្រកួត​ច្រើនជាង ខណៈ​ដែល ​ស៊ីនួន​ គេ​ទើប​បង្ហាញមុខ​បាន​ប៉ុន្មាន​ដង​ប៉ុណ្ណោះ។


ណ​ក់ ស៊ីនួន គេ​មាន​ស្នៀត​ប្រដាល់​ល្អ និង​ខ្លាំង ដែល​ការប្រកួត​ចុងក្រោយ​នេះ គេ​វាយ​ឈ្នះ​ម៉ន សុ​ភ័​ក្រ ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​ដោយ​ពិន្ទុ។ ​ផ្ទុយ​ពី​ ហេង ពន្លឺ ប្រកួត​លើក​ចុង​ក្រោយ​នេះ វាយ​ចាញ់ ពេជ្រ ប៊ុន​ឆេន ក្លិប​មជ្ឈមណ្ឌល​កីឡា​ខ​.​ភ​.​ម​ដោយ​ពិន្ទុ។

សម្រាប់​ការ​ឡើង​ប្រកួត​លើក​នេះ ហេង ពន្លឺ​តាមមើល​ប្រហែលជា​ពិបាក​យក​ឈ្នះ​ ណ​ក់ ស៊ីនួន​ ទៀត​ក៏​អាច​ថា​បាន​ដែរ ព្រោះថា ​ស៊ីនួន គេ​មាន​ផ្លែ​ល្អ​ជាង និង​ស៊ុ​ហ្វ​ខ្លាំង​ជាង។ ចាំ​មើល តើ​រវាង​ណ​ក់ ស៊ីនួន និង​ហេង ពន្លឺ​នេះ​ តើន​រណា​ជា​អ្នកឈ្នះ​នោះ​?

ឡូញ វ៉ាន់ឌី ​អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​រិទ្ធី នឹង​ជួប​ប្រកួត​ជាមួយ ប្រាក់ វិឆ័យ អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ ពួកគេ​ពីរ​នាក់​នេះ មិនដែល​ប៉ះ​គ្នា​ទេ​ពី​មុន​មក ។


វ៉ាន់ឌី ស្នៀត​ប្រដាល់​របស់​គេ​ច្បាស់ និង​មាន​ផ្លែ​ល្អ។ បែប​នេះ​ហើយ ទើប​ការប្រកួត​របស់​គេ​តែង​ទទួល​លទ្ធផល​ល្អ។ ប្រកួត​ចុងក្រោយ​នេះ គេ​ប្រកួត​ឈ្នះ ​ហេង សំណាង អ្នក​ប្រដាល់​ក្លិប​ព្រៃ​ទទឹង​ខេត្ត​បាត់ដំបង ក្នុង​ទឹក​ទី​៤។​

សម្រាប់​ការ​ជួប​ជាមួយ​ ប្រាក់ វិឆ័យ លើក​នេះ វ៉ាន់ឌី​ ប្រហែលជា​ជួប​សំណាងល្អ​ទៀត​ក៏​អាច​ថា​បាន​ដែរ ដោយសារតែ ​ប្រាក់ វិឆ័យ ជា​អ្នក​ប្រដាល់​ថ្មី។ តែ​យ៉ាងណា ប្រាក់ វិឆ័យ ប្រកួត​ចុង​ក្រោយ​នេះ វាយ​ឈ្នះ ​ណ​ម សុខ​គា ក្លិប​អប់រំ​កាយ​កីឡា​ខេត្ត​បាត់ដំបង ក្នុង​ទឹក​ទី​៣៕
Pisey-2015-08-25-full-B


Pisey-2015-08-25-full-B1




រឿង សា​រ័ត្ន សាក​ជាមួយ​ ម៉ន ចាន់​ដា​រ៉ា នៅ​SEA-TV