គ្រាប់បែកដែលទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា គឺជាគ្រាប់បែកបរមាណូប្រភេទកាំភ្លើងអ៊ុយរ៉ានីញ៉ូមដោយមានឈ្មោះ “ក្មេងតូច” ខណៈពេលដែលគ្រាប់បែកមួយទៀតដែលទម្លាក់លើទីក្រុងណាហ្គាសាគី គឺជាគ្រាប់បែកបរមាណូប្រភេទភ្លុយតូនីញ៉ូម មានឈ្មោះ “បុរសធាត់”។ ការរចនាម៉ូដគ្រាប់បែកនេះ ត្រូវបានបង្កើតដោយលោក Robert Serber ដែលដាក់ឈ្មោះតាមរាងនៃគ្រាប់បែក។
២.ណាហ្គាសាគី គឺមិនស្ថិតនៅក្នុងបញ្ជីគោលដៅដំបូងនោះទេ
គណៈកម្មាធិការគោលដៅបានជ្រើសរើសទីតាំងចំនួន៥ដូចជាទីក្រុង: កូគូរ៉ា ហ៊ីរ៉ូស៊ីម៉ា យ៉ូកូហាម៉ា នីអ៊ីហ្គាតា និងក្យូតូ។ លោក Henry L. Stimson ដែលជាលេខាធិការនៃសង្គ្រាមនៅក្នុងពេលនេះបានសរសើរទីក្រុងក្យូតូ នៅពេលដែលលោកធ្លាប់បានចំណាយពេលក្រេបទឹកឃ្មុំ នៅទីនោះ។ លោកបានទទូចថា ទីក្រុងក្យូតូត្រូវបានដកចេញពីបញ្ជី ដោយហេតុនេះហើយនៅថ្ងៃទី ២៥ ខែកក្កដា ទីក្រុងណាហ្គាសាគីត្រូវបានដាក់នៅក្នុងបញ្ជីគោលដៅវិញដោយជំនួសទីក្រុងក្យូតូ។
៣.រ៉ាដារបស់ជប៉ុន បានរកឃើញយន្ដហោះដឹកគ្រាប់បែក
គ្រាប់បែក “ក្មេងប្រុសតូច” បានផ្ទុះលើទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅម៉ោង៨ និង១៥នាទីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥។ ប្រហែលជាមួយម៉ោងមុននេះ រ៉ាដារបស់ជប៉ុន បានរកឃើញយន្តហោះអាមេរិក ឆ្ពោះដំណើរទៅភាគខាងត្បូងប្រទេសជប៉ុន ហើយការជូនដំណឹងត្រូវបានចេញផ្សាយនៅក្នុងទីក្រុងជាច្រើន រួមទាំងហ៊ីរ៉ូស៊ីម៉ា ផងដែរ។ ទោះយ៉ាងណាក៏ដោយ ប្រតិបត្តិករនេះបានកំណត់ថា ចំនួនយន្តហោះនេះ គឺតិចណាស់ប្រហែលជាមិនលើសពីបីគ្រឿងនោះទេ ហើយការជូនដំណឹងត្រូវបានដកទៅវិញ។
៤.ទីក្រុងណាហ្គាសាគី គឺមិនមែនជាគោលដៅនៃការទម្លាក់គ្រាប់បែកលើកទីពីរឡើយ
បើទោះបីជាការទម្លាក់គ្រាប់បែកលើកទីពីរត្រូវបានកំណត់ពេលនៅថ្ងៃទី១១ ខែសីហា លើទីក្រុងកូគូរ៉ាក៏ដោយ វាត្រូវបានអាក់ខានវិញ ដោយសារតែការព្យាករនិងអាកាសធាតុអាក្រក់។ វាត្រូវបានគេនាំយកទៅមុខ ដោយសារតែមានរយៈពេលពីរថ្ងៃនៃការព្យាករអាកាសធាតុអាក្រក់។ ដោយសារតែមានពពក និងផ្សែងដែលបណ្តាលមកពីគ្រាប់បែកនៅជិតនោះ ការទម្លាក់គ្រាប់បែកគោលដៅក្នុងទីក្រុងកូគូរ៉ា គឺមិនបានកើតឡើងឡើយ។ ដោយសារតែយន្តហោះជិតអស់សាំងគេក៏បានសម្រេចចិត្តទម្លាក់គ្រាប់បែកទៅលើទីក្រុងណាហ្គាសាគី ជំនួសវិញសម្រាប់គោលដៅទីពីរ។
៥.ការទម្លាក់គ្រាប់បែកនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ពី១៥០,០០០ ទៅ២៤៦,០០០នាក់
ការទម្លាក់គ្រាប់បែកនេះបាននាំឲ្យមានការស្លាប់មនុស្សពី៩០,០០០នាក់ ទៅ១៦៦,០០០ នាក់ នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា និងពី ៦០,០០០ នាក់ ទៅ៨០,០០០នាក់ នៅណាហ្គាសាគីដោយមានជិតពាក់កណ្ដាលនៃអ្នកស្លាប់ និងរបួសទាំងនោះបានកើតឡើងនៅក្នុងរយៈពេលនៃការទម្លាក់គ្រាប់បែកនេះ។ បើទោះបីជាគ្រាប់បែកដែលត្រូវបានទម្លាក់នៅណាហ្គាសាគីមានកម្លាំងខ្លាំងជាងក៏ដោយ មនុស្សស្លាប់នៅទីនោះមានចំនួនតិចជាង។
៦.ភ្លើងនៅវិមានសន្តិភាពហ៊ីរ៉ូស៊ីម៉ា នឹងបំភ្លឺ រហូតដល់គ្រាប់បែកនុយក្លេអ៊ែរទាំងអស់ត្រូវបានបំផ្លាញ
ឧទ្យានរំលឹកសន្តិភាពហ៊ីរ៉ូស៊ីម៉ា ត្រូវបានកសាងនៅលើវាលដែលបានបង្កើតឡើងដោយការផ្ទុះនោះ។ វាត្រូវបានបង្កើតឡើងដើម្បីធ្វើជាការឧទ្ទិសដល់ជនរងគ្រោះនៃការទម្លាក់គ្រាប់បែកនោះ។ វិមានមួយក្នុងចំណោមនោះគឺជាវិមានភ្លើងសន្តិភាព ដែលត្រូវបានដុតបំភ្លឺក្នុងឆ្នាំ១៩៦៤ ហើយនឹងបន្តធ្វើដូច្នេះរហូតដល់អាវុធនុយក្លេអ៊ែរទាំងអស់នៅលើភពផែនដីត្រូវបានបំផ្លាញ៕
ការពិតទាំង៦ អំពីការទម្លាក់គ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ក្នុងឆ្នាំ១៩៤៥

0 Comments