អ្នកចាត់ការរបស់ក្លិប Man Cityគឺលោក Manuel Pellegriniបាននិយាយថា ក្រុមកីឡាកររបស់លោកនឹងជួយយឹតយោង Raheem Sterling ដើម្បីឲ្យក្លាយជាតារាម្នាក់ប្រចាំក្លិប។
សូមបញ្ជាក់ថា កីឡាករ Sterling ដែលទើបតែផ្ទេរចេញពីក្លិប Liverpoolនៅក្នុងរដូវ កាលក្តៅនេះនោះ នឹងបង្ហាញខ្លួននៅលើទីលានប្រកួតនៅក្នុងទឹកដី Etihad ពេលដែលក្រុម Man Cityបើកពហុកីឡាដ្ឋានស្វាគមន៍ក្រុមតោខៀវ Chelseaនាថ្ងៃអាទិត្យ ខណៈដែលពួកគេស្វែងរកជ័យជំនះជាលើកទី២ ពីការប្រកួតបើកឆាករដូវកាល Barclays Premier Leagueនោះ។
សូមបញ្ជាក់ថា កីឡាករវ័យ២១ឆ្នាំម្នាក់នេះ រកបាន២១គ្រាប់នៅ២រដូវកាលចុងក្រោយជាមួយក្លិប Liverpool ជាកន្លែងដែលលោកបានលេងជាមួយកីឡាករឆ្នើមជាច្រើន ដូចជាកីឡាករ Steven Gerrard និងកីឡាករ Luis Suarez, ហើយលោក Pellegrini មានជំនឿយ៉ាងមុតមាំថា កីឡាករម្នាក់នេះ កាន់តែលេងអស្ចារ្យជាងនេះទៅទៀតក្នុងក្រុមរបស់គាត់។
លោកបាននិយាយប្រាប់កាសែត The Daily Mail ថា វាសំខាន់ខ្លាំងណាស់កាលដែលកីឡាករវ័យក្មេងមានឱកាសលេងជាមួយកីឡាករសំខាន់ៗនោះ។ នៅទីនេះ កីឡាករ Sterling នឹងមានឱកាសលេងជាមួយកីឡាករឆ្នើមជាច្រើន ដូចជាកីឡាករ David Silva, Sergio Aguero និងកីឡាករ Yaya Toure ហើយកីឡាករទាំងអស់នេះ នឹងជួយយឹតយោងគាត់ឲ្យក្លាយជាកីឡាករដ៏សំខាន់ម្នាក់នៅក្នុងក្រុម Man City។
លោកបានបន្តទៀតថា លោកគិតថា កាលពីរដូវកាលមុន គាត់រកបាន១១គ្រាប់ ហើយនៅរដូវកាលនេះ គាត់នឹងអាចរកបានគ្រាប់បាល់ច្រើនជាងនេះ។
សូមបញ្ជាក់ថា អត្រាតម្លៃខ្លួន៤៩លានផោនរបស់កីឡាករ Raheem Sterling រងការរិះគន់យ៉ាងខ្លាំង ប៉ុន្តែសម្រាប់លោក Pellegrini ជឿថា កីឡាករស្ថិតនៅក្នុងក្រុមជម្រើសជាតិ អង់គ្លេសម្នាក់នេះម្នាក់នេះ នឹងបង្ហាញសមត្ថភាពឲ្យសមនឹងតម្លៃរបស់គាត់ជាក់ជាពុំខាននោះឡើយ៕
លោកManuel Pellegrini ៖ កីឡាករ Man Cityនឹងជួយយឹតយោង Raheem Sterling
0 Comments