ភ្នំពេញ ៖ នៅវេលាម៉ោង១២និង៤៥នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥នេះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានត្រឡប់មកដល់ភ្នំពេញវិញហើយ បន្ទាប់ពីបំពេញទស្សនកិច្ចនៅក្រៅប្រទេសរយៈពេលជិត១ខែ។
ខណៈ ដែលមេដឹកនាំគណបក្សប្រឆាំងរូបនេះមកដល់ គេឃើញមានសមាជិក សមាជិកា និងអ្នកតំណាងតំណាងរាស្ត្រផងដែរ បានចូលរួមទទួលដំណើរវិលត្រឡប់របស់លោកយ៉ាងគគ្រឹកគគ្រេង ហើយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានលោក សម រង្ស៊ី បានសម្ដែងក្ដីសង្ឃឹមថា ស្ថានការណ៍នយោបាយនឹងត្រជាក់ទៅវិញ ហើយការថ្លែងរបស់លោកសម រង្ស៊ីនេះ ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ទាក់ទងទៅនឹងការចាប់សកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួន ក៏ដូចជាការចាប់ខ្លួនលោកហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅទាក់ទងនឹងការក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម។
លោកសម រង្ស៊ី បានថ្លែងថា យើងសង្ឃឹមថា អ្វីនឹងស្ងប់ស្ងាត់ទៅវិញពីព្រោះនៅក្នុងដំណើរត្រឡប់មកវិញ លោកមានគម្រោងមួយចំនួនដើម្បីធ្វើឲ្យស្ថានការណ៍ ដែលកំពុងតានតឹងបានចុះមកវិញ៕
លោកសម រង្ស៊ីបានត្រឡប់មកដល់កម្ពុជាវិញហើយជាមួយនឹងក្ដីសង្ឃឹម
0 Comments