Ad Code

កាណូត​ស្មាច់​ជាច្រើន​គ្រឿង​កំពុង​ទម្លាក់​ចូល​ស្ទឹង​សង្កែ​ដើម្បី​យក​ទៅ​ប្រព្រឹត្ត​បទល្មើស​នេសាទ

បាត់ដំបង ​៖ ​កាណូត​ស្មាច់​ជាច្រើន​គ្រឿង​ត្រូវ​បាន​គេ​ដឹកជញ្ជូន និង​លក់​តាំង​ផ្លូវ​តាំងពី​ខេត្ត​តាកែវ មកកាន់​ខេត្ត​បាត់ដំបង សល់​តែ​​​​​ចំនួន​៥​គ្រឿង​ប៉ុណ្ណោះ ដែល​គេ កំពុង​ទម្លាក់​ចូល​ក្នុង​ស្ទឹង​សង្កែ​ដើម្បី​ដឹកនាំ​យក​ទៅ​លក់​បន្ត​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​នេសាទ។



ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​១១​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥​នេះ នៅ​ចំណុច​ក្បាលស្ពាន​វត្ត​គោល​ត្រើយ​ខាងកើត​ស្ថិត​ក្នុង​ភូមិ​វត្ត​តា​មឹ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង។

​ ​

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ្វុ​យ​សូ ប្រភេទ​យី​ឌុប ពាក់​ស្លាក​លេខ​តាកែវ​3A-0502 បាន​មក​ឈប់​សំចត ព្រមទាំង​បាន​ទម្លាក់​កាណូត​ស្មាច់​ជាច្រើន​គ្រឿង ដែល​កាណូត​ទាំងនេះ​តែងតែ​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​តំបន់​ទន្លេសាប។


កម្មករ​លើ​កាណូត​ម្នាក់​និយាយថា កាណូត​នេះ​បាន​ដឹក​នាំមក​តាំងពី​ខេត្តតាកែវ ហើយ​ក៏មាន​ច្រើន​គ្រឿង​ដែរ ដែល​ផ្ទុក​នៅលើ​រថយន្ត​យី​ឌុប​នេះ ប៉ុន្តែ​ដោយសារ​តែមាន​ម៉ូយ​ទិញ​នៅតាម​ផ្លូវ​ដូច្នេះ​ទើប​មកដល់​ដំបង​នេះ​សល់​ចំនួន​តែ​៥​គ្រឿង​ប៉ុណ្ណោះ ដោយមាន​គ្រឿង​តម្លៃ​១៦០០០០០​រៀល។


សេចក្ដីរាយការណ៍​បន្ត​ថា ការដឹកនាំ និង​ការយកមក​លក់​នេះ​គេ​មិនដឹងថាតើ​ការផលិត​កាណូត​ស្មាច់​នេះ​មាន​អាជ្ញាប័ណ្ណ ឬ​យ៉ាងណា​នោះទេ ព្រោះ​កន្លងមក​កម្លាំង​សមត្ថកិច្ច និង​ព្រះរាជអាជ្ញា​ខេត្តបាត់ដំបង​ក៏​ធ្លាប់បាន​ចុះបង្ក្រាប​ទីតាំង​ផលិត​កាណូត​ស្មាច់​នៅឯ​ឃុំ​ជី​វាំង ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង​២​ករណី​ផងដែរ។


បច្ចុប្បន្ន​កាណូត​ទាំងនេះ​កំពុងតែ​ទម្លាក់​នៅ​ក្បាលស្ពាន​វត្ត​គរ ​​ចុះទៅ​ក្នុង​ស្ទឹង​សង្កែ​ដើម្បី​អូស​បន្ត​ធ្វើដំណើរ​ឆ្ពោះ​ទៅកាន់​បឹង​ទន្លេសាប​ទ ក្នុង​គោលបំណង​លក់​ចែកចាយ​នៅ​ទីនោះ​ដើម្បី​យកទៅ​ប្រព្រឹត្ត​បទល្មើស​នេសាទ​៕

M16-08-15-j2


M16-08-15-j1


M16-08-15-j



កាណូត​ស្មាច់​ជាច្រើន​គ្រឿង​កំពុង​ទម្លាក់​ចូល​ស្ទឹង​សង្កែ​ដើម្បី​យក​ទៅ​ប្រព្រឹត្ត​បទល្មើស​នេសាទ

Post a Comment

0 Comments

Close Menu