ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៧លើក ក្នុងនោះយប់ ៣លើក, បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ប្រុស) រងរបួសធ្ងន់ ៥នាក់ (ស្រី ២នាក់) និងរបួសស្រាល ៥នាក់ (ប្រុស)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប១១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៩គ្រឿង, រថយន្តធុនតូច ១គ្រឿង, រថយន្តធុនធំ ១គ្រឿង និងថ្មើរជើង ម្នាក់។
ប្រភពព័ត៌មានខាងលើបានបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក, មិនគោរពសិទ្ធិ ១លើក និងប្រជែងគ្រោះថ្នាក់ ១លើក។ ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន១០នាក់ (យប់៤នាក់)។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ រថយន្តទាំងអស់ដែលត្រូវផាកវិន័យសរុបចំនួន ១.០៦៣គ្រឿង (រថយន្តធំ ២៩៥គ្រឿង) ស្មើនឹង ១.០៧២ករណី, ល្មើសក្រដាសស្នាម ៧៥៦គ្រឿង ស្មើនឹង ៧៦៥ករណី, ចំណែកករណីល្មើសបច្ចេកទេស ៣០៧គ្រឿង ស្មើនឹង ៣០៧ករណី។ ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ២.៣៣៨គ្រឿង៕
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៥ ខែសីហាកើតឡើង៧លើកស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល១០នាក់
0 Comments