Ad Code

ក្រុម​ឈ្មួញ​សម្រុក​​​បើក​ល្បែងស៊ីសង​ ជ្រក​ក្រោម​ស្លាក​អ៊ីនធឺណិត​ជិត​១០០​ទីតាំង​នៃ​ខណ្ឌ​ចំការមន

ភ្នំពេញ ​៖ ​បន្ទាប់ពី​ខណ្ឌ​ដូនពេញ​ ខណ្ឌ​ទួលគោក បើក​យុទ្ធនាការ​បង្ក្រាប​ និង​លុបបំបាត់​មិន​ឲ្យ​មាន​ល្បែង​ស៊ីសង​នៅ​ក្នុង​មូលដ្ឋាន​រួច​មក ក្រុម​ឈ្មួញ​ដែល​ជា​អ្នក​រកស៊ី ​បើក​ល្បែងភ្នាល់​បាល់​ ជ្រក​ក្រោម​ស្លាក​ អ៊ីនធឺណិត​ បាន​នាំគ្នា​សម្រុក​មក​ជួល​ទីតាំងនៅ​ក្នុង​ភូមិ​សាស្ត្រ ​ខណ្ឌ​ចំការមន​ដើម្បី​បើក​ល្បែងស៊ីសង​ជ្រក​ក្រោម​ស្លាក ​អ៊ីនធឺណិត ​ជិត​ ១០០​ទីតាំង យ៉ាង​អនាធិបតេយ្យ​បំផុត​ ចំណែក​អាជ្ញាធរ​វិញ​ហាក់​មិន​មាន​វិធានការ​បង្ក្រាប​នោះ​ឡើយ។


ប្រជាពលរដ្ឋ​បានលើកឡើង​នៅក្នុង​លិខិត ផ្ញើ​មកកាន់​ការិយាល័យ កាសែត​កម្ពុជា ថ្មី សុំ​ឲ្យ​ជួយ​ចុះផ្សាយ ដោយបាន​លើកឡើងថា​ នៅក្នុង​ភូមិសាស្ត្រ ខណ្ឌ​ចំការមន ​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​លោក ព្រុំ សំខាន់ ជា​អភិបាលខណ្ឌ មាន​ទីតាំង​បើក​ល្បែងភ្នាល់​ បាល់ ជ្រក​ក្រោម​ស្លាក បម្រើ​សេវា អ៊ីនធឺណិត ​២៤​ម៉ោង​លើ​២៤​ម៉ោង និង​ទីតាំង​កត់​កន្ទុយលេខ​នៅតាម​ផ្ទះ​តាម ផ្សារ មិន​ក្រោម​១០០​ទីតាំង​នោះទេ។ បច្ចុប្បន្ននេះ​ទីតាំង​ទាំង​នោះបាន​កំពុង លួច​បង្កប់​ប្រភេទ​ជា​ល្បែងស៊ីសង​យ៉ាង​រលូន និង អានាធិបតេយ្យ​បំផត ធ្វើ​ឲ្យ​សិស្ស និស្សិត និង​កូនក្មេង​តូច ៗ គេចវេះ​មិន​ចូល​សាលា ពពាក់ពពូន​គ្នា​លេងល្បែង ​និង​សេពគ្រឿងញៀន​ផងដែរ។


ទីតាំង​ល្បែង​ជ្រក​ក្រោម​ស្លាក អ៊ីនធឺណិត ​២៤​ម៉ោង​លើ​២៤​ម៉ោង ដែល​បង្កប់​ល្បែងភ្នាល់​បាល់ មួយៗ​ទល់​ភ្លឺ មិន​ក្រោម​១០០​កន្លែង នោះទេ មានដូចជា នៅ​ម្តុំ​កៅ​ដាយ​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ក្រោយ​យូ​ធូ​ចាស់ ម្តុំ​ផ្សា​អូ​ឡាំ​ពិក បឹង ត្របែក ជុំវិញ ផ្សា​ទួល​ទំពូង សង្កាត់​ទន្លេបាសាក់ សង្កាត់​ផ្សា​ដើមថ្កូវ សង្កាត់​ទំនប់ទឹក និង​ក្រោយ រោងកុន​គិរីរម្យ ក្នុង​សង្កាត់ បឹង​កេងកង​១ បង​កេងកង​២ និង​បឹង​កេង​៣។ ទីតាំង​យី​ហ៊ោ ស៊ុប​ភើ​២៨៨៨​ណេ​ត​, VA អ៊ីនធឺណេត, ចូ​លី​អ៊ីន​ធើ​ណេ​ត​, UK Net, Emoney, វី​អេ​ណេ​ត ។​ល​។ ពោរពេញ​ទៅ​ដោយ​ប្រភព​ល្បែងស៊ីសង។


ពាក់ព័ន្ធ​ទៅ​នឹង​ករណីនេះ អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច​មូលដ្ឋាន​ច្រើន​តែងតែ​យក​ឡេស បញ្ជាក់ថា មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និង​រុញ​កំហុស​ទៅ​ថ្នាក់​អធិការ​ និង​អាជ្ញាធរ ខណ្ឌ ​​​ថា ជា​រឿង​ខាង​លើៗ ថ្នាក់ក្រោម​មិន​ដឹង​ទេ។ ចំណែក​ទីតាំង​កត់​កន្ទុយលេខ​ធំ​កំពុង​បើក​ទទួល យ៉ាង​​សុវត្ថិភាព​មានដូចជា នៅ ផ្ទះ មន្ត្រី​ប៉ូលិស​ម្នាក់​នៅក្រោយ​ភោជនីយដ្ឋាន​ ម្លះ ផ្លូវ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ក្នុង​មួយថ្ងៃៗ​ទទួល​កត់​បាន​រាប់​លាន​រៀល។ នៅ​ម្តុំ​ផ្សា​សុ​វណ្ណា ផ្ទះ​លក់​កាហ្វេ​នៅ កែង​ស្តុ​ប​ទួល​ទំពូង និង​ផ្ទះ លក់ដូ​នៅ​ជុំវិញ ផ្សា​បឹងត្របែក​ផ្លា​ស្សា។ មិនតែប៉ុណ្ណោះ​នៅក្នុង​ទឹកដី​ប៉ុស្តិ៍​ទន្លេបាសាក់ ខណ្ឌ ចំការមន មាន​បើក​ហ្គេម បៀរ​អាប៉ោង នៅ​ប្លុក​អគារ​ប៊ូ​ឌី​ញ ប្លុក ផ្សារ​រន្ទះបាញ់ និង​នៅ​ម្តុំ​តេ ៨៥។


ពួកគាត់​បាន​សម្តែង ការ​ព្រួយបារម្ភ បារម្ភ​យ៉ាង​ខ្លាំង​ ខណៈ​ដែល ល្បែងស៊ីសង បាន​កំពុង​រីកដុះដាល គ្រប់ កន្លែង និង​ជ្រក​ក្រោម ស្លាក ទីតាំង​សេវា​​​ អ៊ីនធឺណិត​២៤​ម៉ោង​លើ​២៤​ម៉ោង ដែល​បង្កប់​ទៅដោយ​ល្បែងស៊ីសង មិន​ត្រឹមតែ​ជាការ​អូសទាញ​ឲ្យ​កូនចៅ របស់​ពួកគាត់ ឈ្លក់​វង្វេង​មិន​ចូល​សាលា លួច​ឆក់ ទ្រព្យសម្បត្តិ​យកទៅ​ជក់​ថ្នាំ​និង​លេងល្បែង ព្រោះ ល្បែង​ទាំងនេះ​បានក្លាយ​ទៅជា​ប្រភព​នៃ​បទល្មើស​កើតមាន​ក្នុងសង្គម​យ៉ាង​ធ្ងន់។ ពួកគាត់​សួរថា​តើ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល ​ដែល​ដាក់​ចេញ​មាន​ប្រសិទ្ធភាព​ដែរ ទេ​?​ ខណៈ​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ចំការមន​ពោរពេញ​ទៅដោយ​ល្បែងស៊ីសង​នោះ។


សូមបញ្ជាក់ថា នៅ​ខណ្ឌដូនពេញ ក្រោម​ការដឹកនាំ​របស់​លោក​គួច ចំរើន ជា​អភិបាលខណ្ឌ និង អាជ្ញាធរ ខណ្ឌទួលគោក បើក​យុទ្ធនាការ បង្ក្រាប រាល់ ថ្ងៃ ដើម្បី លុបបំបាត់ មិន​ឲ្យ​មាន​ល្បែង​ស៊ី​នៅក្នុង​មូលដ្ឋាន របស់លោក​ជាដាច់ខាត។ ដោយឡែក​នៅ​អាណាចក្រ ខណ្ឌ​ចំការ​មន​វិញ ក្រោម​ការដឹកនាំ​លោក ព្រុំ សំខាន់ បច្ចុប្បន្ន ហាក់​មិនមាន​វិធានការ​លុបបំបាត់​និង​បង្ក្រាប​ល្បែងស៊ីសង​ដូច​ខណ្ឌ​ដទៃ​នោះ​ទេ។ បញ្ហា​នេះ​ត្រូវ​បាន ប្រជាពលរដ្ឋ​ចោទថា​មកពី​អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ផល​ប្រយោជន៍​ពី​ទីតាំង​ទាំងនោះ​ទើប​មិន​មាន​វិធានការ​បង្ក្រាប។


ប្រជាពលរដ្ឋ​ទទួលស្គាល់ថា ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ពិត​ជាមាន​អត្ថប្រយោជន៍​ខ្ពស់​បំផុត​សម្រាប់​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្គម។ ប៉ុន្តែ ភាព​ធូរលុង អនុញ្ញាត​ឲ្យ​ល្បែងស៊ីសង​កើតមាន​ពេញបន្ទុក​បែបនេះ ក៏​ជា​កំហុស​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ចាត់ទុកថា មាន​ចេតនា​ចិញ្ចឹម​បទល្មើស ផ្ទុយ​ពី​ជា​អ្នក​អនុវត្ត​ច្បាប់ រៀបចំ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។


​ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ព្រុំ សំខាន់ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន មិនអាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បានទេ ប៉ុន្តែ​លោក​អភិបាល​បាន​ប្រាប់ គេហទំព័រ​ក្នុងស្រុក​ថា ទីតាំង អ៊ីនធឺណិត ​ពិតជា​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ ប៉ុន្តែ បើ​មាន​បង្កប់​ជា​ប្រភេទ​ល្បែងស៊ីសង ដាច់ខាត មិន​អនុញ្ញាត ហើយ​រឿង​នេះ ខ្ញុំ​បាន​ឲ្យ​អាជ្ញាធរ​សង្កាត់​ពិនិត្យ​តាមដាន​រាយការណ៍​ឲ្យ​បាន​ច្បាស់​» ។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​គេ​នៅ​មិនទាន់​ឃើញ​លោក​អភិបាលខណ្ឌ​ចុះបង្ក្រាប​ទីតាំង​ណាមួយ​នៅឡើយ​ឲ្យ​ដូចជា​ការតាំង​ចិត្ត​រប​ស់លោក​នោះឡើយ។


កន្លងមក​ប្រជាពលរដ្ឋ​ធ្លាប់បាន ឮ​លោកនាយ​ឧត្ដមសេនីយ៍ ” នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក​តែង​បាន​ក្រើនរំលឹក​ដល់​មន្ដ្រី នគរបាល​គ្រប់​ថ្នាក់​ត្រូវតែ​អនុវត្ដ​ឲ្យ​​បាន ល្អ​ចំពោះ​គោលនយោបាយ​ភូមិ​ឃុំ មាន សុវត្ថិភាព ។ ក្នុងនោះ​គឺ​ត្រូវ​លុបបំបាត់ ល្បែងស៊ីសង​គ្រប់​ប្រភេទ​ចាប់ពី​ល្បែង កន្ទុយលេខ​ភ្នាល់​បាល់​បញ្ជល់​មាន់ ល្បែងភ្នាល់​តាម​ប្រព័M16-08-15-r7


M16-08-15-r6


M16-08-15-r5


M16-08-15-r4


M16-08-15-r3


M16-08-15-r2


M16-08-15-r1


M16-08-15-rន្ធ​អន​ឡាញ បៀ អាប៉ោង​ជាដើម ៕



ក្រុម​ឈ្មួញ​សម្រុក​​​បើក​ល្បែងស៊ីសង​ ជ្រក​ក្រោម​ស្លាក​អ៊ីនធឺណិត​ជិត​១០០​ទីតាំង​នៃ​ខណ្ឌ​ចំការមន

Post a Comment

0 Comments

Close Menu