ភ្នំពេញ ៖ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារបានចុះបង្ក្រាបហ្គេមបាញ់ត្រីមួយកន្លែងនៅអគារជួល មាត់ទន្លេលេខ៦៨ ម្ដុំជិតអូតែលសុខា ស្ថិតក្នុងក្រុមទី៩ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ការចុះបង្ក្រាបហ្គេមបាញ់ត្រីនេះធ្វើឡើងនៅម៉ោងប្រមាណ១៦និង២០នាទីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ហើយក្នុងប្រតិបត្តិការនេះកម្លាំងបានឃាត់ខ្លួន ក្មេងញៀនល្បែង២០នាក់ អ្នកមើលការខុសត្រូវម្នាក់ ទូហ្គេមបាញ់ត្រីចំនួន១ ទូផ្សេងៗទៀត និងសម្ភារៈមួយចំនួន មានលុយ ប្រដាប់ជក់គ្រឿងញៀន កាស់ជាដើមត្រូវបានរឹបអូសយកទៅរក្សាទុកនៅខណ្ឌជ្រោយចង្វារ៕
បង្ក្រាបហ្គេមបាញ់ត្រីមួយកន្លែងនៅជិតអូតែលសុខាឃាត់ខ្លួនមនុស្ស២១នាក់
0 Comments