មនុស្សទាំងឡាយប្រហែលជាអាចឆ្លងជំងឺ Alzheimer’s ទៅបាន អំឡុងពេលនៃប្រតិបត្ដិការវេជ្ជសាស្ដ្រមួយចំនួននៅក្នុងវិធីដូចគ្នាដូចជា ប្រភេទជំងឺខួរក្បាល CJD អ៊ីចឹងដែរ នេះជាការលើកឡើងដោយក្រុមអ្នកសិក្សាស្រាវជ្រាវ។
ក្រុមអ្នកស្រាវជ្រាវបានធ្វើការប្រមាណមើលឃើញយ៉ាងនេះដោយចុះផ្សាយនៅក្នុងព្រឹត្ដិបត្រ Nature ថា ការឆ្លងអាចតាមរយៈឧបករណ៍វះកាត់ ឬតាមរយៈការចាក់ថ្នាំដូចជា ការចាក់អ័រម៉ូន human growth hormone ដែលតាមរយៈវិធីនេះ ថ្វីត្បិតតែវាកម្រកើតមាន ប៉ុន្ដែហានិភ័យវិញគឺសក្ដានុពល។
ប្រផ្នូលតាមទ្រឹស្ដីកើតមានមកពីដំណាក់កាលក្រោយពេលខួរក្បាលបានស្លាប់ (post-mortem brain) ទៅហើយចំពោះអ្នកជំងឺ៨នាក់។
ក្រុមអ្នកជំនាញឯកទេសចក្រភពអង់គ្លេស បញ្ជាក់ដោយសង្កត់ធ្ងន់ថា ការរកឃើញរបស់ពួកគេ គឺមិនប្រាកដប្រជានោះទេ ហើយក៏មិនមែនមានន័យថា Alzheimer’s គឺជាប្រភេទជំងឺឆ្លងនោះដែរ។
ជាការពិតវិញ មនុស្សផងទាំងឡាយមិនអាចឆ្លង Alzheimer’s ពីការមានទំនាក់ទំនងប៉ះពាល់ជាមួយមនុស្សផ្សេងទៀត ដែលស្ថិតនៅក្នុងអាការៈនៃជំងឺនេះទេ។
ពេលដែលខួរក្បាលមានការផ្លាស់ប្ដូរប្រែប្រួល
Alzheimer’s គឺជាប្រភេទជំងឺបែបឆ្កួតម្យ៉ាងដែលកើតមានជាទូទៅ ជាមួយពេលដែលអាយុកាន់តែកើនឡើង។ មនុស្សផងទាំងឡាយដែលប្រវត្ដិនៃក្រុមគ្រួសារធ្លាប់កើតមានជំងឺនេះ គេក៏មានការកើនឡើងនៃហានិភ័យក្នុងការវិវឌ្ឍទៅរកជំងឺបែបនេះផងដែរ។
ចំពោះជំងឺ Alzheimer’s ដែលកោសិកាខួរក្បាលចេះតែបន្ដងាប់ទៅនោះ វានាំឲ្យខួរក្បាលកាន់តែរួញតូច ដែលនាំឲ្យប៉ះពាល់ដល់មុខងារជាច្រើនរបស់ខួរក្បាល។
ក្រុមអ្នកវិទ្យាសាស្ដ្រអាចមើលឃើញពីឥទ្ធិពលនៃជំងឺ Alzheimer’s នោះតាមរយៈអតិសុខុមទស្សន៍ផងដែរ៕
BBC News
ទស្សនៈដែលលើកឡើងថា ជំងឺ Alzheimer's អាចឆ្លងបាននោះកំពុងតែកើនឡើង
0 Comments