នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ (ស្រាបៀរអង្គរ) និង ក្រុមហ៊ុនភេសជ្ជៈអង្គរ (ទឹកក្រួចប៊ិបស៊ី) បានរៀបចំកម្មវិធី ទិវាគ្រួសារអង្គរសម្រាប់កម្មករ និយោជិត ព្រមទាំងនារីជំនួយការលក់ស្រាបៀរទាំងអស់ ដែលកំពុងបម្រើការងារនៅទីក្រុងភ្នំពេញ។
ទិវាគ្រួសារអង្គរបានរៀបចំឡើងដើម្បីបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំក្រុមហ៊ុនជាមួយកម្មករ និយោជិត ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ដើម្បីបានជួបជុំគ្នាចែករំលែកបទពិសោធន៍នានាដែលទាក់ទងទៅនឹងសកម្មភាពការងារប្រចាំថ្ងៃ និងជីវិតគ្រួសារតាមរយៈការណែនាំប្តីឬប្រពន្ធ និងកូនៗរបស់ពួកគេឲ្យបានស្គាល់គ្នាទៅវិញទៅមក។
ក្នុងឱកាសនោះដែរមានអ្នកចូលរួមប្រមាណ ១៥០០ នាក់បានមកជួបជុំគ្នាដើម្បីទទួលទានអាហារពេលថ្ងៃត្រង់ លែងល្បែងកម្សាន្ត និងច្រៀងរាំដែលធ្វើឲ្យបរិយាកាសនៃទិវាគ្រួសារកាន់តែមានភាពសប្បាយរីករាយ។
នៅចុងបញ្ចប់នៃកម្មវិធីតំណាងក្រុមហ៊ុនបានចែកជូនដល់កុមារប្រមាណជាង៦០០នាក់ នូវសម្ភារៈសិក្សាមួយចំនួនដូចជាកាបូប សៀវភៅ ប៊ិច ខ្មៅដៃ និងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀត។
សូមបញ្ជាក់ថា៖ ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ គឺជាក្រុមហ៊ុនដ៏ធំជាងគេនៅកម្ពុជាដែលបានផលិត និងចែកចាយស្រាបៀរជាច្រើនប្រភេទដែលមានដូចជាស្រាបៀរអង្គរ បាយ័ន ស្រាបៀរខ្លាំង ស្រាបៀរប្លែកភែនធ័រ និងទឹកបរិសុទ្ធអង្គរពូរ៉ូ ផងដែរ៕
ក្រុមហ៊ុនស្រាបៀរកម្ពុជារៀបចំកម្មវិធី ទិវាគ្រួសារអង្គរ
0 Comments