Ad Code

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ទទួល​ជួប​ព្រះអង្គម្ចាស់​Karl Vonhabsbourg នៃ​ប្រទេស​ហុង​គ្រី​

ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ព្រះអង្គម្ចាស់ Karl Vonhabsbourg ប្រធាន​សមាគម​ នៃ​បណ្ដា​គណៈកម្មាធិការ​ជាតិ​ខែល​ខៀ​ល នៃ​ប្រទេស​ហុង​គ្រី នា​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​វិមាន​សន្តិភាព។


ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា ព្រះ​អង្គម្ចាស់ Karl បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ព្រះអង្គម្ចាស់​មាន​កិត្តិយស​ណាស់​ដែល​បាន​មក​ចូលរួម ជា​គណៈអធិបតី​ក្នុង​សិក្ខាសាលា​ស្ដីពី​ថ្នាក់​តំបន់​អាស៊ាន ដើម្បី​ធ្វើការ​បណ្ដុះ​បណ្ដាល​អំពី​ខ្លឹមសារ​នៃ​អនុសញ្ញា​ទីក្រុង​ឡាអេ​ឆ្នាំ​១៩៥៤ នៃ​អង្គការ​យូណេស្កូ ស្ដីពី​ការ​ការពារ​បិ​តិក​ភណ្ឌ​វប្បធម៌ ក្នុង​គ្រា​មាន​ជម្លោះ​ប្រដាប់អាវុធ ដល់​យោធា​នៅ​កម្ពុជា​ផង និង​មកពី​តំបន់​អាស៊ាន​ផង​។ សិក្ខាសាលា​នេះ​មាន​សារៈសំខាន់​ណាស់ ជាពិសេស​ចំពោះ​កម្ពុជា ​ដែល​មាន​ប្រាង្គ​ប្រាសាទ​ច្រើន ហើយ​ដែល​កំពុង​តែធ្វើការ​ជួស​ជុល​ផង និង​អភិរក្ស​ផង​។ ព្រះអង្គម្ចាស់ Karl បាន​សម្ដែង​នូវ​ការគោរព និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ។


ជា​ការ​ឆ្លើយតប​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា សិក្ខាសាលា​ថ្នាក់​តំបន់​នេះ​ដែល​មាន​ការចូលរួម​ដោយ​យោធា​កម្ពុជា​ផង និង​យោធា​មកពី​តំបន់​អាស៊ាន​ផង និង​ផ្ដល់​បន្ថែម​នូវ​ការ​យល់ដឹង ការគោរព និង​ជៀសវាង​ការ​ប៉ះពាល់​ទៅដល់​បេតិកភណ្ឌ​ជាតិ​។ សម្ដេច​មានប្រសាសន៍ថា កម្ពុជា​នូវ​ពេលនេះ​មិន​ត្រឹមតែ​ការពារ​និង​អភិរក្ស​ប្រាង្គ​ប្រាសាទ​ដែល​កម្ពុ​ជាមាន​នោះ​ទេ កម្ពុជា​ក៏​កំពុងតែ​ស្វែងរក​នូវ​បេតិកភណ្ឌ​ជាតិ​ដទៃទៀត ដែល​កំពុងតែ​លាក់ខ្លួន​ទាំង​នៅក្នុង​ព្រៃ​ផង ទាំង​នូវ​ក្នុង​ទីកន្លែង​ផ្សេងទៀត​ផង​ដែរ៕


Nita-1-A-27-Full


Nita-1-A-28-Full



សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ទទួល​ជួប​ព្រះអង្គម្ចាស់​Karl Vonhabsbourg នៃ​ប្រទេស​ហុង​គ្រី​

Post a Comment

0 Comments

Close Menu