មន្ត្រីអគ្គិភ័យម្នាក់បាននិយាយថា ការផ្ទុះនិងអគ្គិភ័យបានវាយប្រហាររោងចក្រផលិតចានអាលុយមីញ៉ូមមួយនៅភាគខាងត្បូងប្រទេសជប៉ុននៅព្រឹកថ្ងៃអង្គារ។
បើយោងតាមអ្នកនាំពាក្យក្រុមអគ្គិភ័យក្នុងតំបន់បានឲ្យដឹងថា ការផ្ទុះជាច្រើនលើកត្រូវបានគេឮនៅរោងចក្រក្នុងទីក្រុង Kitakyushu ដែលដំណើរការដោយ ក្រុមហ៊ុន Shinkou Alumer Inc ។
អ្នកនាំពាក្យបាននិយាយថា ការស៊ើបអង្កេតជាបឋមរបស់យើងបានបង្ហាញថា ទឹកដែលបានហូរចូលទៅក្នុងឡដុតភ្លើងសម្រាប់ធ្វើឲ្យសារធាតុអាលុយមីញ៉ូមរលាយនោះគឺបណ្ដាលឲ្យមានការផ្ទុះកើតឡើង។
អ្នកនាំពាក្យដដែលបាននិយាយទៀតថា កម្មករកំពុងធ្វើការចំនួន៦នាក់នៅពេលនោះបានរត់គេចចេញពីរោងចក្រហើយគ្មាននរណាម្នាក់រងរបួសឡើយ។
ការផ្ទុះនិងអគ្គិភ័យនេះដែលត្រូវបានគេរាយការណ៍ដំបូងនៅម៉ោងប្រមាណ៦និង២៤នាទីព្រឹកបានបណ្ដាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់រោងចក្រ។ អ្នកនាំពាក្យបានបន្ថែមថា អគ្គិភ័យត្រូវបានគ្រប់គ្រងទាន់ស្ថានការណ៍ហើយស្ទើរតែពន្លត់បានទាំងស្រុងនៅពេលព្រឹក ។
គួរបញ្ជាក់ថា អគ្គិភ័យនេះបានកើតឡើងបន្ទាប់ពីមានអគ្គិភ័យដ៏ធំមួយបានផ្ទុះឡើងកាលពីសប្ដាហ៍មុននៅរោងចក្របំពង់ដែកមួយនៅក្បែរប្រលានយន្តហោះ Haneda ក្នុងទីក្រុងតូក្យូប៉ុន្តែមិនមានអ្នករងរបួសនោះទេ៕
AFP
រោងចក្រផលិតចានអាលុយមីញ៉ូមបានផ្ទុះនៅភាគខាងត្បូងប្រទេសជប៉ុន
0 Comments