បាត់ដំបង ៖ ស្ត្រីម្នាក់ដែលបានតុបតែងកាយយ៉ាងស្រស់សោភា ហើយបានប្រើប្រាស់រថយន្តដ៏ទំនើប បានបង្កគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង៨និង៣០នាទីយប់ ត្រង់ចំណុចភូមិត្រាវជូរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបងធ្វើឲ្យអ្នកជិះកង់ម្នាក់រងរបួសជាទម្ងន់ ហើយស្ត្រីរូបនេះបានតិះដៀលទៅលើសមត្ថកិច្ចយ៉ាងចាស់ដៃប្រកបដោយលក្ខណៈស្រវឹងបាត់បង់ម្ចាស់ការទៅហើយ។
បើតាមប្រភពដែលនៅទីនោះបាននិយាយថា ដំបូងគេឃើញមានរថយន្តមួយគ្រឿងស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ 2AG-7576 បានបើកបរយ៉ាងលឿនដោយស្ត្រីម្នាក់ ក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវជាតិលេខ៥៧B ដោយមានសភាពរេពេញផ្លូវផង។
ប្រភពដដែលបានបន្តថា លុះទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែរថយន្តនេះបានរេចង្កូតទៅបុកអ្នកជិះកង់ម្នាក់ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យជនរងគ្រោះបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ផងដែរដោយឡែករថយន្តនៅពេលដែលបង្កហេតុរួចហើយអ្នកបើកបរបានព្យាយាមបើករត់គេចចេញពីចំណុចកើតហេតុតែត្រូវសមត្ថកិច្ចមូលដ្ឋានតាមប្រមាញ់និងឃាត់បានភ្លាមៗតែម្តង។
ប្រភពជាច្រើនបានរិះគន់ស្ត្រីដែលបានអះអាងថា ខ្លួនមានឈ្មោះ សូ ដាម៉ា អាយុប្រហែលជាង៤០ឆ្នាំ បានចុះមកជេរដៀល និងមើលងាយមើលថោកដល់សមត្ថកិច្ចយ៉ាងចាស់ដៃដោយគេគិតថាប្រហែលជាខ្លួនគេត្រូវហើយមើលទៅបានជាកាយវិការរបស់គេច្រងេងច្រងាងពេញផ្លូវគ្មានខ្លាចសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់អ្វីបន្តិចទាល់តែសោះ។
នៅពេលនោះដែរគេសង្កេតឃើញថា ស្ត្រីដ៏ស្រស់ស្អាតនេះបានស្រវឹងរហូតដល់លេចនោមដាក់ខោទាំងមិនដឹងខ្លួន ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏សមត្ថកិច្ចត្រូវតែនាំយកទៅដោះស្រាយនៅអធិការដ្ឋានអោយទាល់តែបាន ព្រោះនេះគឺជាគំរូដ៏អាក្រក់សម្រាប់មនុស្សដទៃ ព្រោះខ្លួនខុសហើយមិនព្រមទទួលស្គាល់ការពិតដោយសារតែជាតិស្រាបានជ្រាបពេញខ្លួនរហូតធ្វើឲ្យបាត់បង់ម្ចាស់ការ៕
ស្ត្រីម្នាក់ស្រវឹងជោកជាំបើករថយន្តបុកគេហើយដៀលប៉ូលិសទៀត
0 Comments