Ad Code

ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង​ចុះ​អប់រំ​កម្មករ​ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​

ស្ទឹងត្រែង ៖ កម្លាំង​ជំនាញ​នគរបាល​ខេត្ត​ស្ទឹងត្រែង​បាន​ចុះទៅ​ផ្សព្វផ្សាយ​ច្បាប់​បទដ្ឋាន​នានា និង​អប់រំ​ដល់​កម្មករ​បម្រើការ​ងារ​នៅ​ក្រុមហ៊ុន​សៀវ​ហ្កេ​ច​ចំនួន​ជាង​២០០​នាក់ នៅ​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា ​ឆ្នាំ​២០១៥ ដល់​កម្មករ​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ឲ្យ​បាន​ទូលាយ។​


លោក​វរសេនីយ៍ឯក ​ឌៀប​ ច​ន្ធី​ ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផ្នែក​កណ្ដាល​សណ្ដាប់ធ្នាប់​មាន​ប្រសាសន៍​ថា ដោយ​ពិនិត្យ​ឃើញ​ថា​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​កើតមាន​ឡើងជា​បន្តបន្ទាប់​ដោយសារ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ប្រជែង​គ្នា មិន​ប្រកាន់​ស្តាំ ហើយ​យានយន្ត​ និង​រថយន្ត​ខ្លះ​មាន​លក្ខណៈ​មិន​ត្រឹមត្រូវ។.ល.។


លោក​ស្នងការ​រង​បញ្ជាក់​ថា ច្បាប់​ចរាចរណ៍​ថ្មី​ នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ​ឆ្នាំ​២០១៦​ តទៅ ​ដូចនេះ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករ​របស់​យើង​ទាំងអស់​ដែល​បាន​មក​ចូលរួម​ស្តាប់​ការ​ផ្សព្វផ្សាយ​នេះ ធ្វើជា​គ្រូ​បង្គោល យកចំណេះ​ដឹង​ទៅ​ជួយ​ផ្សព្វផ្សាយ​បន្ត​ឲ្យ​បាន​ទូ​លាយ​ដល់​បងប្អូន​ញាតិមិត្ត​នៅផ្ទះ​ក្តី​ក្នុង​ក្រុមហ៊ុន​ក្តី ដើម្បី​យើង​រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍ កាត់​បន្ថយ​ការ​គ្រោះថ្នាក់ ការ​ស្លាប់ ​និង​របួស​ឲ្យ​មក​នៅ​កម្រិត​ទាប​បំផុត និយាយ​ឲ្យ​ខ្លី​ គឺ​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍។​

លោក​ លេ យ៉ាន​លី​ ជា​ជន​ជាតិ​ចិន​ប្រធាន​ក្រុម​ដាំ​ដុះ​ដំណាំ​កៅស៊ូ ក្រុមហ៊ុន​សៀវ​ហ្គេ​ច បាន​សាទរ​ចំពោះ​ការ​ផ្សព្វផ្សាយ​ច្បាប់​បទដ្ឋាន​នេះ ពីព្រោះ​កម្មករ​ដែល​មក​ធ្វើការ​មិនសូវ​ស្តាប់ គាត់​ជា​អ្នកគ្រប់គ្រង​នៅ​ទីនេះ​ទេ ដោយ​សំអាង​ថា គាត់​ជា​អ្នក​កម្មករ​ស៊ីឈ្នួល ចេះតែ​ដើរហើរ​សេរី​ពេលខ្លះ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ធ្វើ​ឲ្យ​របួស​ពិការ​ពិបាក​ដោះស្រាយ​ក៏​មាន។​


លោក​ យ៉ាន​ លី ​បញ្ជាក់​ថា ជាង​នេះ​ទៀត​ កម្មករ​ខ្លះ​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ខ្លួនឯង និង​ក្រុមហ៊ុន ​ធ្វើ​ឲ្យ​ខាត​បង់​សព្វបែបយ៉ាង ហើយ​លោក​គាំទ្រ​ដល់​ការ​ចុះ​មក​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ដល់​កម្មករ​យើង​នេះ ពីព្រោះ​វា​ជា​ចំណេះដឹង​មួយ​សម្រាប់​ជួយ​ពង្រឹង​សណ្ដាប់ធ្នាប់​ដល់​កម្មករ​មាន​ប្រសិទ្ធភាព។​

លោក ខៀវ សំ​ផោ​ត​ អាយុ​៤០​ឆ្នាំ​ ជា​ប្រធាន​ក្រុម​កម្មករ​ក្នុង​ក្រុមហ៊ុន​នេះ​បាន​អះអាង​ថា​ ការ​គ្រប់គ្រង​កម្មករ​ពិតជា​លំបាក​ ដោយសារ​ពួកគាត់​ភាគច្រើន​ពុំ​សូវ​បាន​រៀន​សូត្រ​ចេះដឹង ហើយ​ពួកគាត់​ធ្វើ​អ្វី​តាមតែ​ចិត្ត​ចង់តែ​ប៉ុណ្ណោះ។​


លោក​ថា ពេល​ទទួល​បាន​ចំណេះដឹង​ពី​កិច្ច​ប្រជុំ​ថ្ងៃនេះ ​លោក​នឹង​ខិតខំ​ពន្យល់ ណែនាំ​បន្ថែម​ដល់​បងប្អូន​យើង​ទាំងអស់ និង​នាំគ្នា​គោរព​ច្បាប់​ចូលរួម​អនុវត្ត​តាម​ការណែនាំ​ដើម្បី​ការពារ​សុវត្ថិភាព​ក្នុង​ការរស់នៅ​របស់​ខ្លួន​ឲ្យ​បាន​ប្រសើរ​ឡើង និង​ធ្វើ​ឲ្យ​សង្គម​គ្រួសារ សង្គមជាតិ ​មាន​សណ្ដាប់ធ្នាប់​ល្អ។​


សូម​បញ្ជាក់​ថា នៅ​ក្នុង​ក្រុមហ៊ុន​សៀវ​ហ្គេ​ច​នេះ​មាន​កម្មករ​មក​បម្រើ​ការ​ចំនួន​ជាង​២០០​នាក់​ក្នុង​នោះ​កម្មករ​អចិន្ត្រៃយ៍​មាន​ចំនួន​ជិត​១០០​នាក់​ និង​កម្មករ​ស៊ីឈ្នួល​ជាង​១០០​នាក់​ កំពុង​ដាំ​ដំណាំ​កៅស៊ូ​លើ​ផ្ទៃដី​១០.០០០​ហិកតា៕


Pisey-2015-09-30-full-G30Pisey-2015-09-30-full-G31 Pisey-2015-09-30-full-G34




ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង​ចុះ​អប់រំ​កម្មករ​ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​

Post a Comment

0 Comments

Close Menu