Ad Code

ការវាយប្រហារ​លើ​ពិធី​មង្គលការ​នៅ​យេ​មែន​៖“​ក្រុម Houthisមិន​មាន​យន្តហោះ​ចម្បាំង​ទេ​”

ការវាយប្រហារ​តាម​អាកាស​មួយ​ដែល​គេ​ចោទប្រកាន់​ដាក់​កងកម្លាំង​អារ៉ាប៊ីសាអ៊ូឌីត​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១៣៥​នាក់​នៅក្នុង​ពិធី​រៀប​មង្គលការ​មួយ​ក្នុង​ប្រទេស​យេ​មែន​។ តើន​រណា​ជា​អ្នក​ត្រូវ​ស្ដីបន្ទោស​ចំពោះ​ការ​បង្ហូរ​ឈាម​ដែល​កំពុង​បន្ត​ហើយ​គួរតែ​ធ្វើ​អ្វី​ដើម្បី​បញ្ឈប់​វា​?



ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​បាន​បដិសេធ​ថា​ ខ្លួន​មិន​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ទៅលើ​ការ​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍​នេះ​ឡើយ​ ហើយ​បាន​ដាក់​ការ​ស្ដីបន្ទោស​លើ​ពួក​ជីវពល​ក្នុង​តំបន់​។​



អ្នកវិភាគ​នយោបាយ​លោក Hisham Omeisy ក្នុង​ទីក្រុង​សា​ណា បាន​ប្រាប់ RT ថា ដើម្បី​ទប់ស្កាត់​ការ​ស្លាប់​ជន​ស៊ីវិល​បន្ថែម​ទៀត​, ជាដំបូង​សហគមន៍​អន្តរជាតិ​គួរតែ​ថ្កោលទោស​ចំពោះ “​អារ៉ាប៊ីសាអ៊ូឌីត​ដោយ​ផ្ទាល់​”។​



លោក​បាន​ថ្លែង​ថា​ “​ក្រុម Houthis មិន​មាន​យន្តហោះ​ចម្បាំង​ឡើយ​”​។ “​អារ៉ាប៊ីសាអ៊ូឌីត​បាន​និយាយ​ថា មាន​អ្នក​ផ្សេង​ទាក់ទង​នឹង​ការវាយប្រហារ​នេះ អារ៉ាប៊ីសាអ៊ូឌីត​បា​នប​ដិ​សេធ​ដោយ​ពួកគេ​បាន​សំដៅលើ​ក្រុម Houthis ប៉ុន្តែ​ក្រុម​នេះ​មិន​មាន​យន្តហោះ​ចម្បាំង​ឡើយ អង្គការសហប្រជាជាតិ​ និង​សហគមន៍​អន្តរជាតិ​ត្រូវតែ​ថ្កោលទោស​ដោយ​ផ្ទាល់​ចំពោះ​ការវាយប្រហារ​នេះ​លើ​ប្រទេស​អារ៉ាប៊ី​សា​អ៊ូ​ឌីត​”​។​



និពន្ធ​នាយក​នៃ​កាសែត independent pan-Arab daily លោក Abdel Bari Atwan បាន​និយាយ​ថា “​តាម​ពិត​ទៅ​ឥឡូវនេះ​វា​គឺជា​ទម្លាប់​ប្រចាំថ្ងៃ​ដែល​យន្តហោះ​ចម្បាំង​របស់​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសា​អ៊ូឌីត​បាន​ទម្លាក់​គ្រាប់បែក​លើ​ជន​ស៊ីវិល​នៅក្នុង​ប្រទេស​យេ​មែន​ក្រោម​លេស​វាយប្រហារ​ក្រុម Houthis​ និង​ក្រុមប្រឆាំង​លោក Ali Abdullah Saleh”​។​



អ្នកកាសែត​យេ​មែន​លោក Muhammad Al-Attab បាន​និយាយ​ថា ការ​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍​ដែល​ត្រូវ​បាន​រង​ការវាយប្រហារ​តាម​អាកាស​នេះ​បាន​កើត​ឡើង​នៅ​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង Mokha ដែល​ជា​ក្រុង​កំពង់ផែ​មួយ​របស់​យេ​មែន​នៅ​លើ​ឆ្នេរសមុទ្រ​ក្រហម​។ តំបន់ Mokha ត្រូវ​បាន​គេ​ឃើញ​មានការ​ទម្លាក់​គ្រាប់បែក​ជា​ញឹកញាប់​។​



ជាមួយគ្នា​នោះ លោកស្រី Belkis Wille អ្នកស្រាវជ្រាវ​មកពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​និយាយ​ថា ការវាយប្រហារ​តាម​អាកាស​លើ​ពិធី​អាពាហ៍ពិពាហ៍​នេះ​បាន​ក្លាយទៅជា​ហេតុការណ៍​សម្លាប់​មនុស្ស​ដ៏​សាហាវ​បំផុត​ចាប់តាំងពី​ការ​ចាប់ផ្តើម​នៃ​ជម្លោះ​ក្នុង​ប្រទេស​យេ​មែន។



លោកស្រី​បាន​និយាយ​ថា “​មានការ​វាយប្រហារ​តាម​អាកាស​ជាច្រើន​ចាប់តាំងពី​សង្គ្រាម​នេះ​ចាប់​ផ្តើម​ដែល​ធ្វើ​ឲ្យ​ជន​ស៊ីវិល​ស្លាប់​យ៉ាងច្រើន​។ ខ្ញុំ​បាន​ចងក្រង​ជា​ឯកសារ​នៃ​ការវាយប្រហារ​ជាច្រើន​ចាប់​តាំង​ពី​ដើម​សង្គ្រាម​នេះ​នៅ​លើ​ទីផ្សារ​ ព្រោះ​កន្លែង​ទីផ្សារ​នឹង​មាន​មនុស្ស​ប្រមូល​ផ្តុំ​។ នៅក្នុង​ការវាយប្រហារ​មួយ​អ្នក​នឹង​មើលឃើញ​មនុស្ស​ចាប់ពី​៦០​ទៅ​៦៥ នាក់​ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ពេល​តែមួយ​ដែល​ទាំងអស់​គឺជា​ជន​ស៊ីវិល​”​។​



លោកស្រី Wille បាន​និយាយ​ថា តំណាង​អង្គការសិទ្ធិមនុស្ស​បាន​ធ្វើដំណើរ​ទៅកាន់​ទីតាំង​នៃ​ការ​វាយប្រហារ​ដ៏​សាហាវ​នេះ​នៅ​ថ្ងៃ​អង្គា​រហើយ​បាន​ពិនិត្យមើល​អ្វី​ដែល​ពួកគេ​អាច​រក​ឃើញ​នៅ​លើ​ដី​ដោយ​រួមមាន​ទាំង​គ្រាប់រំសេវ​និង​ទំហំ​នៃ​រណ្ដៅ​ ដើម្បី​កំណត់​ថា​តើ​វា​គឺជា​ការវាយប្រហារ​តាម​អាកាស​ ឬក៏​ជា​ការ​វាយប្រហារ​បាញ់​ចេញពី​ដី​៕


RT





ការវាយប្រហារ​លើ​ពិធី​មង្គលការ​នៅ​យេ​មែន​៖“​ក្រុម Houthisមិន​មាន​យន្តហោះ​ចម្បាំង​ទេ​”

Post a Comment

0 Comments

Close Menu