ជោគវាសនារបស់ក្រុមយក្សទាំងពីររបស់អង់គ្លេសនៅការប្រកួតChampios League គឺក្រុម Chelsea និងក្រុម Arsenalមិនដឹងជាក្លាយទៅជាយ៉ាងណានោះទេ បន្ទាប់ពួកគេទទួលរងបរាជ័យដូចគ្នារួចមកនោះ។
ក្រុមកាំភ្លើងធំ Arsenalអត់រកបានអ្វីមួយពិន្ទុក្រោយលេងបាន២ប្រកួតនៅព្រឹត្តិការណ៍ដណ្តើមពានរង្វាន់បាល់ទាត់អឺរ៉ុបមួយនេះ ពោលគឺបន្ទាប់ពីបរាជ័យដ៏គួរឲ្យអាម៉ាស់មុខបំផុត២-៣ក្នុងទឹកដីខ្លួនឯងកាលពីថ្ងៃអង្គារជាមួយក្រុម Olympiacos ខណៈដែលក្រុមតោខៀវ Chelsea ទទួលរងបរាជ័យដូចគ្នា១-២នៅក្នុងទឹកដី THE DRAGAO ក្រោមថ្វីជើងរបស់ក្រុមព័រទុយហ្គាល់ Porto ដែលលទ្ធផលទាំងនេះ ជំរុញឲ្យពួកគេប្រឈមនឹងការជ្រុះពីការប្រកួតនៅវគ្គចែកពូលមួយនេះ ពិសេសគឺក្រុម Arsenalនេះតែម្តង។
ជាការពិតណាស់ថា ការអត់រកបានអី១ពិន្ទុពី២ប្រកួតបើកឆាកបែបនេះ ច្បាស់ណាស់ថាក្រុម Arsenalមានក្តីសង្ឃឹមតិចតួចបំផុតនៃការឆ្លងផុតកងព័ន្ធទី១នេះ តែនេះគួរបន្ទោសកីឡាករ ឬក៏អ្នកចាត់ការលោក Arsene Wengerដែលចូលចិត្តប្រកាន់គោលជំហរចាស់មិនចូលចិត្តទិញតារាបាល់ទាត់ឲ្យមកលេងក្នុងក្រុមរបស់ខ្លួននោះ។
ដោយឡែក ក្រុម Chelseaវិញ ទំនងជាឈឺចាប់ខ្លាំងណាស់ហើយ ពិសេសពេលបានជួបជាមួយអតីតក្រុម Portoរបស់លោកគ្រូបង្វឹក Jose Mourinhoដែលមុននេះបន្តិចបានអួតក្តែងៗថា លោកគឺជាអ្នកចាត់ការឆ្នើមបំផុតនៅលើពិភពលោក ហើយគ្មាននរណាម្នាក់អាចស្រោចស្រង់ជោគវាសនាក្រុម Chelseaក្រៅពីរូបលោកបានឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុម Chelseaនៅមានទឹកមាត់លេបនៅឡើយទេ ដោយនៅសប្តាហ៍ទី១ ក្រុមមួយនេះ បានទាត់ឈ្នះក្រុម Tel-Avivរហូតដល់ទៅ៤-០ឯណោះ ដូច្នេះហើយក្តីសង្ឃឹមនៃការឡើងទៅវគ្គ១៦ក្រុមចុងក្រោយ នៅមានសម្រាប់ពួកគេ៕
ក្រុមChelsea និងArsenalបរាជ័យដូចគ្នានៅការប្រកួតChampions League
0 Comments