Ad Code

សង្ស័យ​ម្ចាស់​ស្រវឹង​បើក​រថយន្ត​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​ តែ​មិន​មាន​អ្នក​របួស

ភ្នំពេញ​ ៖ ​រថយន្ត​Camry​ ឆ្លាម​ពណ៌​ទឹក​មាស​ មួយ​គ្រឿង​បាន​រួញ​អស់​ផ្នែក​ខាង​មុខ​ បន្ទាប់ពី​មាន​បុរស​ម្នាក់​បើក​ជ្រុល​ចង្កូត​ទៅ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​កម្រាល​នោះ​ ប៉ុន្តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នកដទៃ​នោះ​ទេ។


ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៥​នៅ​ត្រង់​ចំណុច​ផ្ទះ​លេខ​២៤៤​ ផ្លូវ​លេខ​១៣២​ភូមិ​៦ ​សង្កាត់​ទឹកល្អក់​ទី១ ​ខណ្ឌ​ទួលគោក។


រថយន្ត​បង្ក​ម៉ាក​Camry​ឆ្លាម​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2M4793 ​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​សាយ សុភាព អាយុ​២៨​ឆ្នាំ មាន​ស្រុក​កំណើត ​​ខេត្ត​បាត់ដំបង។


សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ ​គេ​បាន​​ឃើញ​​រថយន្ត​បង្ក ​បើក​តាម​បណ្ដោយ​ផ្លូវ​លេខ​១៣២ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត លុះ​បើក​មកដល់​ចំណុច​ខាង​លើ​ ក៏​បាន​ជ្រុល​ទៅ​បុក​ផ្ទះ​តែ​ម្តង។ ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​បាន​គេច​ខ្លួន​បាត់ ដោយ​បន្សល់ទុក​រថយន្ត​បង្ក នៅ​កន្លែង​កើត​ហេតុ។


បច្ចុប្បន្ន​រថយន្ត​បង្ក​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ដើម្បី​ដោះស្រាយ​តាមច្បាប់៕


M30-09-15-e1M30-09-15-e2



សង្ស័យ​ម្ចាស់​ស្រវឹង​បើក​រថយន្ត​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​ តែ​មិន​មាន​អ្នក​របួស

Post a Comment

0 Comments

Close Menu