​ពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​រន្ទះបាញ់​បណ្ដាល​ឲ្យ​ស្លាប់​កាលពី​វេលា​ម៉ោង​១២​និង​៤៦​នាទី​រសៀល​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ ខណៈ​ដើរទៅ​ចម្ការ​ហើយ​ទៅ​ជ្រក​ក្រោម​ដើមឈើ​ស្រប​ពេល​ផ្ទៃមេឃ​កំពុង​ធ្លាក់​ភ្លៀង​។​


​លោក​ធៀង ឡេង​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ចំណុច​អូរ​ដីខ្មៅ ភូមិ​ចម្ការ​ជ្រៃ​ខាងត្បូង ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​


​បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​លោក​អធិការ​ឲ្យ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កម្ពុជា​ថ្មី​ប្រចាំ​ខេត្ត​ពោធិ៍សាត់​ថា ស្ត្រី​រងគ្រោះ​មានឈ្មោះ​ឃុន ហៀ​ង ភេទ​ស្រី អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ដោយ​មុន​ពេល​កើតហេតុ​នោះ​គាត់​បាន​ទៅ​ចេញពីផ្ទះ​ទៅ​ចម្ការ ក៏​ស្របគ្នា​នោះ​មាន​ភ្លៀង​ធ្លាក់​ហើយ​មាន​ផ្គរ​រន្ទះ​រូប​គាត់​ក៏​ដើរ​សំដៅ ទៅ​ជ្រក​ភ្លៀង​ក្រោម​ដើមឈើ​មួយ​ដើម​ធំ ភ្លាម​នោះ​រន្ទះ​ក៏​បាញ់​ឆក់​យក​ជីវិត​ស្ត្រី​នោះ​ស្លាប់​តែម្ដង​៕



រន្ទះបាញ់បាន​ឆក់​យក​ជីវិត​ស្ត្រី​ម្នាក់​