បន្ទាយមានជ័យ​ ៖ នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២៧​ ខែ​កញ្ញា ​ឆ្នាំ​២០១៥​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​អម​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​របើក​ស័ង្កសី ​និង​សំយាបផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៦​ខ្នង​សាលាឃុំ​១​ខ្នង ​សាលារៀន​តា​អុង​១​ខ្នង​ រោង​ម៉ា​ស៊ីន​កិនស្រូវ​មេឃុំ១​ខ្នង​ក្នុងភូមិ​ជាច្រើន នៅក្នុង​ឃុំ​ប៉ោយចា ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​


លោក​វរសេនីយ៍​ត្រី​យ៉​ត ​សុផល​អធិការ​នគរបាល​ស្រុក​ភ្នំស្រុក​បាន​និយាយ​ថា ​ក្រោយពី​មាន​ខ្យល់​កន្ត្រាក់​បោកបក់​មក​លើ​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​មានផ្ទះ​ប្រជាពលរដ្ឋ​ដល់​ទៅ​៦​គ្រួសារ​រង​ការ​ខូចខាត​អស់ទាំង​ស្រុង​១​មានឈ្មោះ​ខ្លូត ឡងឌី ​ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​ត្រពាំង​ថ្ម​ត្បូង​របើក​សំយាបផ្ទះ​អស់​ស័ង្កសី​៣០​សន្លឹក​ ២​ឈ្មោះ​ឆៅ សំណាង​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ត្រពាំង​ថ្ម​កណ្ដាល​របើក​សំយាបផ្ទះ​អស់​ស័ង្កសី​១៥​សន្លឹក ​៣​មានឈ្មោះ​អ៊ីវ ហឿ​ក ​ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំងថ្ម​ជើង​របើក​ស័ង្កសី​១០​សន្លឹក​ ៤​មានឈ្មោះ​ជុំ ចាន់​ ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំងថ្ម​ជើង​របើកអស់​ស័ង្កសី​១៧​សន្លឹក ​៥​ឈ្មោះ​ធៀ​ម បុ​ផ្ផា​ ភេទ​ស្រី ​អាយុ​៤៨​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំងថ្ម​ជើងរបើក​អស់​ស័ង្កសី​១០​សន្លឹក ​៦​ឈ្មោះ​ដែង យឹ​ង ​ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ​របើក​ស័ង្កសី​អស់​១៧​សន្លឹក​។ ​ដោយ​ឡែក​ឈ្មោះ​ប៉េង​ ប៊ុន​ថា​រ៉ា ​ភេទ​ប្រុស ​អាយុ​៥៥​ភូមិ​ត្រពាំងថ្ម​ត្បូង​រោង​ម៉ា​ស៊ីន​របើក​ស័ង្កសី​អស់​៦០​សន្លឹក សាលាឃុំ​របើក​ស័ង្កសី​អស់​៣៧​សន្លឹក ​និង​សាលារៀន​ប​ឋ​សិក្សា​តា​អុង​ដើម​ចាន់​រី​បាក់​សង្កត់ ​និង​របើក​ស័ង្ក​សី​អស់​៦៥​សន្លឹក​ផង​ដែរ​។


​លោក​យ៉​ត​ សុផល​បាន​និយាយ​បន្ត​ទៀតថា​ ក្រោយពី​កើតហេតុ​រួច​កម្លាំង​នគ​របាល​របស់​លោក​មួយ​ក្រុម​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ ហើយក៏​បាន​ជួយ​ប្រមែប្រមូល​ផ្ទះ​ ​សាលារៀន​និង​សាលាឃុំ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​វាយ​របើក​ស័ង្កសី​ឲ្យ​របើក​ខ្នង​ផ្ទះ​អស់នោះ​ទុក​មួយ​ឡែក ​ដើម្បី​រៀបចំ​ធ្វើ​សាជាថ្មី​។​លោក​យ៉​ត ​សុផល​បាន​និយាយ​បន្ត​ទៀត​ថា ​ស្រុក​ភ្នំស្រុក​ជា​ស្រុក​មួយ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ជា​ញឹកញាប់​រយៈពេល​កន្លង​ច្រើនជាង​ស្រុក​ផ្សេងៗ​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​៕​​


29-09-2015a5


29-09-2015a4


29-09-2015a3


29-09-2015a2


29-09-2015a1


29-09-2015a



ផ្ទះ​ប្រជាពលរដ្ឋ​៦​ខ្នង​និង​សម្បត្តិ​សាធារណ​មួយ​ចំនួន​ត្រូវ​របើក​ស័ង្កសី​និង​បាក់​រលំ​ខ្ទេច​ដោយសារ​ខ្យល់​កន្ត្រាក់​