ភ្នំពេញ ៖ កម្មករលាងម៉ូតូម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប កាលពីម៉ោង៧ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅចំណុចកន្លែងលាងម៉ូតូ ផ្ទះលាងម៉ូតូផ្ទះលេខ1Eo ក្រុម៣១ ភូមិ៥ ផ្លូវ១៣៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ សង្ស័យជាករណីខ្យល់គរ។
ជនរងគ្រោះឈ្មោះស៊ុង ភី ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតភូមិលើកដែក ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាខ្យល់គរស្លាប់ពិតប្រាកដមែន ហើយដែលទំនងកើតឡើងតាំងពីយប់មកម្ល៉េះ តែគ្មានអ្នកដឹង។ ក្រោយពិនិត្យ សពត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
កម្មករលាងម៉ូតូម្នាក់ដេកស្លាប់សង្ស័យខ្យល់គរ
0 Comments