កំពង់ស្ពឺ ៖ មុខសញ្ញាចោរកម្ម និងចែកចាយ គ្រឿងញៀនចំនួន ២នាក់ត្រូវបានសមត្ថកិច្ច នគរបាល ស្រុកសំរោងទង ធ្វើឃាត់ខ្លួន ដកហូតបានថ្នាំញៀន ៧កញ្ចប់តូច និងវត្ថុតាងជាច្រើនទៀត។
សកម្មភាពឃាត់ខ្លួនមុខសញ្ញាខាងលើ ធ្វើឡើងកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ម៉ោង ១០ និង ៣០នាទីព្រឹក ត្រង់ចំអូរវែង ឃុំកាហែង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីប៉ូលិសស្រុកសំរោងទងបានប្រាប់ឲ្យដឹងថា មុខជនសង្ស័យទី១ឈ្មោះ អ៊ុំ កក្កដា ប្រុស១៧ឆ្នាំ ភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារ មន ទី២ឈ្មោះ លន់. ប៊ុន ហេង ប្រុស១៥ឆ្នាំ ភូមិសង្កាត់ជាមួយគ្នា ។ ប្រភពបន្តថា សមត្ថ កិច្ចដកហូតបាន ម៉ូតូ១គ្រឿងម៉ាកអ៊ែប្លែក ពណ៌លឿងលាយខ្មៅ គ្មានស្លាកលេខថ្នាំ ញៀនចំនួន ៧កញ្ចប់ ប្រភេទម៉ាទឹកកក សម្ភារៈជាច្រើនទៀតមានដូចជា ទុលឡឹវីស ចំនួន ៨ ដង្កាប់២ កូនសោ ១០ញញួ១ ស្លាក លេខ១ ភ្នំពេញ1l4514 ស៊ីផ្លេ១កាងម៉ូតូ១ កាបូប ៤តូច ៣ធំ១ដែកកេះ ២នឹងសំភារៈ គ្រឿងម៉ូតូមួយចំនួនទៀត។
ប្រភពបន្តថា ជនសង្ស័យទាំង២នាក់ជាមុខ សញ្ញាយ៉ាងសកម្មក្នុងការធ្វើសកម្មភាពលួច លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងចែកចាយ ប្រើសប្រាស់គ្រឿងញៀនផងដែរ៕
មុខសញ្ញាចោរកម្ម២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយថ្នាំញៀន៧កញ្ចប់
0 Comments