កណ្ដាល ៖ សមត្ថកិច្ចស្រុកអង្គស្នួលបានសហការជាមួយប៉ូលិសប៉ុស្តិ៍រដ្ឋបាលលំហាច ធ្វើការឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀន និងប្រើប្រាស់បានមនុស្ស២នាក់ ដោយដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ កាលពីវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចខ្នងប្រឡាយតាហោ ស្ថិតក្នុងភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនសង្ស័យទាំងពីរនាក់ដែលត្រូវបានឃាត់ខ្លួននោះ ទី១-មានឈ្មោះ នួន ប៊ុន សុខកល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរចែកចាយ រស់នៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២-ឈ្មោះ ព្រហ្ម វាសនា ហៅងោល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរចែកចាយ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
បើតាមសមត្ថកិច្ចស្រុកអង្គស្នួលបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលំហាច សហការជាមួយជំនាញបានបានចុះឃ្លាំមើលមុខសញ្ញាឈ្មោះ នួន បុនសុខកល ស្រាប់តែឃើញមុខសញ្ញា ហើយឆែកឆេររកឃើញថ្នាំញៀនចំនួន០២កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន។ ក្រោយពីឃាត់ខ្លួនឈ្មោះ នួន បុនសុខកល បានឆ្លើយថា ខ្លួនបានទិញថ្នាំញៀនពីឈ្មោះព្រហ្ម វាសនា ហៅងោល នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល លុះដល់ម៉ោង១៥និង៥០នាទី ទើបឃាត់ខ្លួនបានឈ្មោះ ព្រហ្ម វាសនា ហើយឆែកឆេរផ្ទះរកឃើញថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់ ក្នុងនោះ០១កញ្ចប់មធ្យម និង០១កញ្ចប់តូច រួមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀតផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចស្រុកអង្គស្នួលកំពុងកសាងសំណុំរឿងបញ្ជូនមកខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀន២កញ្ចប់
0 Comments