Ad Code

ក្រុមមន្ដ្រី​អង្កេត​ស្រាវជ្រាវ អះអាង​ដល់​ទៅ​ ៩០ភាគរយថា គ្រាប់បែក​ផ្ទុះ​​ធ្វើ​ឲ្យ​យន្ដហោះ​រុស្ស៊ី​ ផ្ទុះធ្លាក់​​

ក្រុមមន្ដ្រី​អង្កេតស្រាវជ្រាវ​ទៅលើ​ករណីធ្លាក់​​យន្ដហោះ​​រុស្ស៊ី នៅក្នុង​​ប្រទេស​​អេហ្ស៊ីប​នោះ កំណត់ថា ឮសំឡេង​ ដែល​៩០ភាគរយ​ប្រាកដ​ណាស់​ថា ជាសំឡេង​ផ្ទុះ​​ដោយគ្រាប់បែក​មួយ​គ្រាប់នៅ​ក្នុងកន្លែង​បើកបរ។ សមាជិក​ម្នាក់​នៃ​ក្រុម​​អង្កេត​ស្រា​វជ្រាវ​​បានប្រាប់ Reuters យ៉ាង​ដូច្នេះ​កាលពីថ្ងៃ​អាទិត្យ។


​យន្ដហោះ​​ធុន Airbus A321 បានធ្លាក់​រយៈ​ពេល​២៣​នាទី បន្ទាប់ពីហោះហើរ​ចេញពី​តំបន់​រីសត​​ទេសចរណ៍​ Sharm al-Sheik កាលពី​៨​ថ្ងៃ​មុននោះ ដោយសម្លាប់មនុស្ស​​ទាំងអស់​២២៤​នាក់ ជា​​អ្នកដំណើរ​ និង​ក្រុម​យានិក។ ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​​ ដែល​កំពុង​តែ​ប្រយុទ្ធ​​​ជា​មួយ​កង​កម្លាំង​សន្ដិសុខ​​អេហ្ស៊ីប នៅ​ជ្រោយ Sinai បាន​​និយាយថា ខ្លួនជា​អ្នក​ធ្វើ​ឲ្យ​​យន្ដហោះនោះ​ធ្លាក់។


សមាជិក​នៃក្រុម​អង្កេត​ស្រាវជ្រាវ​អេហ្ស៊ីប ដែល​ស្នើសុំ​មិន​ឲ្យ​​បញ្ចេញឈ្មោះ​​ដោយសារ​តែ​​រឿង​ដ៏​រសើប​នោះ បានឲ្យដឹងថា មានការ​បញ្ជាក់​អះអាង​​ និង​​ការវិភាគ​កាន់តែ​វែង​ឆ្ងាយ​ទៅ​ នូវ​ស្នូរសំឡេង​ដែល​កត់ត្រា​​បាន​នៅក្នុង​​​ប្រអប់ខ្មៅ​នោះ គឺជា​​គ្រាប់​បែកមួយ។ យើងកំណត់​បានថា ៩០ភាគរយ​ គឺជា​​គ្រាប់​បែក​ដែល​បានផ្ទុះ។


ការ​អធិប្បាយ​របស់​សមាជិក​នៃក្រុម​មន្ដ្រី​អង្កេត​ស្រាវ​ជ្រាវ​ បានកំណត់នូវ​​កម្រិត​ការពិត​​កាន់តែច្បាស់​ថែមឡើង​ទៀត​អំពីមូលហេតុ​នៃ​​ការធ្លាក់​យន្ដហោះ​​ លើស​ពី​គណៈកម្មការ​ស៊ើប​អង្កេត​ ដែលធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​​រួច​មក​ហើយនោះ។


មន្ដ្រី​ស៊ើបអង្កេត​​នាំមុខ​លោក​ Ayman al- Muqaddam បាន​ប្រកាស​​កាលពី​ថ្ងៃសៅរ៍​កន្លង​ទៅ​នេះថា យន្ដហោះ​​នោះបានបង្ហាញ​​ឲ្យឃើញ​​នៅ​ពេល​​ហោះឡើងដល់​ពាក់កណ្ដាល​អាកាស​ពេល​កំពុង​ហោះហើរ​អូតូ-ពីឡុត ហើយ​ស្នូរ​ផ្ទុះ​ក៏​លានឮ​ឡើង​នៅ​វិនាទី​ចុងក្រោយ​​ដែ​ល​ថត​បាន​នៅក្នុង​បន្ទប់​បើកបរ។ ប៉ុន្ដែលោក​​និយាយ​ថា វា​ជា​ការ​សន្និដ្ឋានលឿន​ពេក​ទៅវិញទេ អំពីថា ហេតុ​​អ្វី​​ទើប​បាន​​ជា​យន្ដហោះ​នោះធ្លាក់។


នៅពេល​ត្រូវ​បានសួរ​បញ្ជាក់​បន្ថែម​ថា ដោយ​ឡែក​​ការពាក់ព័ន្ធ​ទៅនឹងការ​សង្ស័យ​​១០ភាគរយ​ទៀតនោះ តើ​ជាអ្វីទៅ? អ្នក​ស៊ើបអង្កេត​ស្រាវ​ជ្រាវ​នោះបដិសេធ​​មិន​លើកយក​មក​និយាយ​ទេ ប៉ុន្ដែ​បាន​រៀបរាប់ថា អាចបណ្ដាល​មកពី​ការ​ផ្ទុះ​នៃ​ប្រេង​ឥន្ធនៈ​ សូរសំឡេង​លោហធាតុ នៅក្នុង​យន្ដហោះ​ ឬក៏​ដោយសារ​​ lithium batteries៕


Reuters



ក្រុមមន្ដ្រី​អង្កេត​ស្រាវជ្រាវ អះអាង​ដល់​ទៅ​ ៩០ភាគរយថា គ្រាប់បែក​ផ្ទុះ​​ធ្វើ​ឲ្យ​យន្ដហោះ​រុស្ស៊ី​ ផ្ទុះធ្លាក់​​

Post a Comment

0 Comments

Close Menu