Ad Code

ក្រុមប្រឹក្សាសន្តិសុខ UN ជំរុញ​ឲ្យ​មី​យ៉ាន់​ម៉ា​ ជួយ​សម្រួល​ដល់​ការវិលត្រឡប់​របស់​ជ​ន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រកបដោយ​សុវត្ថិភាព



កាលពី​ថ្ងៃ​ចន្ទ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ជំរុញ​ឲ្យ​មី​យ៉ាន់​ម៉ា​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឲ្យ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​វិលត្រឡប់​មកកាន់​ប្រទេស​វិញ​ដោយ​សុវត្ថិភាព​និង​ដោយ​ស្ម័គ្រចិត្ត​។​

ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​បិទទ្វារ​មួយ​, សមាជិក​ក្រុមប្រឹក្សា​ទាំង​១៥​ប្រទេស​បាន​អំពាវនាវ​ឲ្យ​មាន​ជំនួយ​អភិវឌ្ឍន៍​សង្គម​និង​សេដ្ឋកិច្ច​កាន់តែច្រើន​ហើយ​ជួយ​សម្រួល​ដល់​ការវិលត្រឡប់​របស់​ជ​ន​ភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​និង​អ្នក​ផ្លាស់​ទីលំនៅ​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​។​

សេចក្តីថ្លែងការណ៍​មួយ​បាន​ឲ្យ​ដឹងថា “​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ត្រូវតែ​បន្ត​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​និង​មាន​តម្លាភាព​ចំពោះ​ការចោទប្រកាន់​អំពី​ការរំលោភ​និង​បំពាន​សិទ្ធិមនុស្ស​”​។​

បេសកជន​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា​លោកស្រី Christine Schraner Burgener បាន​និយាយថា រដ្ឋាភិបាល​បាន​អនុគ្រោះ​ចំពោះ​ការវិលត្រឡប់​មកកាន់​រដ្ឋ​រ៉ា​ក់​ឃី​ន​វិញ​សម្រាប់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រាប់សែន​នាក់​ដែល​បាន​ភៀសខ្លួន​ចេញពី​តំបន់​នេះ​។​

លោកស្រី Burgener បាន​និយាយទៀតថា “​អាជ្ញាធរ​បានប្រកាស​ដោ​យ​បើកចំហ​ថា ពួកគេ​ចង់​នាំ​អ្នក​ទាំងនោះ​ត្រឡប់មកវិញ​”​។ ប៉ុន្តែ​លោកស្រី​បាន​កត់សម្គាល់ថា ភាព​តានតឹង​នៅតែមាន​នៅក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​រវាង​ពួក​រ៉ូ​ហ៊ីង​យ៉ា​ដែលជា​ជនជាតិភាគតិច​មូស្លីម​និង​ពុទ្ធសាសនិក​។​

លោកស្រី​បាន​បន្តថា “​ដូច្នេះ​ពួកគេ​ចង់​នាំ​អ្នក​ទាំងនោះ​ត្រឡប់មកវិញ​ប៉ុន្តែ​ពួកគេ​ត្រូវ​ត្រឡប់មកវិញ​ដោយ​ស្ម័គ្រចិត្ត មាន​សុវត្ថិភាព ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​និង​ជា​និរន្តរភាព​”​។​

បេសកជន​រូបនេះ​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ពីរដង​រួចមកហើយ​ចាប់តាំងពី​ចូលកាន់​តំណែង​កាលពី​ពីរ​ខែ​មុន​មកហើយ​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​នេះ​ម្តងទៀត​នៅ​ខែកញ្ញា​ដោយ​គ្រោង​នឹងធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ​ផ្សេងទៀត​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

គួរ​រម្លឹក​ឡើងវិញ​ថា នៅ​ចុងខែ​សីហា​ឆ្នាំ​២០១៧ ពួក​ឧទ្ទាម​មកពី​សហគមន៍​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​បាន​ងើប​បះបោរ​ដោយ​ស្តីបន្ទោស​ការ​ធ្វើទុក្ខបុកម្នេញ​ចំពោះ​ជនជាតិភាគតិច​គ្មាន​រដ្ឋ​មួយ​នេះ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាង​៧០០,០០០​នាក់​បាន​ភៀសខ្លួន​ពី​ការវាយលុក​មួយ​ដោយ​កងទ័ព​មី​យ៉ាន់​ម៉ា​ដែល​បានចាប់ផ្តើម​កាលពី​មួយ​ឆ្នាំមុន​ដើម្បី​ជាការ​សងសឹក​ចំពោះ​ការវាយប្រហារ​លើ​ប៉ុស្តិ៍​ព្រំដែន​ដោយ​ពួក​ឧទ្ទាម​រ៉ូ​ហ៊ីង​យ៉ា​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu