Ad Code

តៃកុង​ត្រាក់ទ័រ​ម្នាក់​ត្រូវ​ផាល​ត្រាក់ទ័រ​កៀប​ក្បាល​​ស្លាប់​យ៉ាង​អាណោចអាធ័ម

ពោធិ៍សាត់ ៖ បុរស​ម្នាក់​ ត្រូវ​បាន​ផាល​អា​ត្រាក់ទ័រ​កៀប​ក្បាល​ជាប់​ខាងក្រោយ​ស្លាប់ ខណៈ​ពេល​ដែល ចុះ​មក​ខាងក្រោយ​ត្រាក់ទ័រ​កាន់​កូនសោ យក​ក្បាល​ស៊ក​ខាងលើ​ផាល ហើយ​លើកដៃ រុញ​ចង្កេះ​លេខ​កន្លែង​ឲ្យ​ត្រាក់ទ័រ​នោះ​លើក​ផាល។


លោក ធាង ឡេង អធិការ​នគរបាល​ស្រុក​វាលវែង បាន​ឲ្យ​ដឹង​នៅ​ម៉ោ៥​ល្ងាច​នេះ​ថា កាលពី​វេលា​ម៉ោង ១​និង​០០នាទី រសៀល​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​ភូមិ​ឆាយ​លូក ឃុំ​អូ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដោយ​បុរស​រងគ្រោះ​ម្នាក់​ឈ្មោះ ភា អាយុ​២៦​ឆ្នាំ ស្រុកកំណើត​នៅ កោះដាច់ ខេត្តកណ្ដាល ដែល​ជា​តៃកុង​ត្រាក់ទ័រ ភ្ជួរ​ដីចំការ​នៅ​ភូមិ​កើតហេតុ​ខាងលើ ត្រូវ​បាន​ផាល​អា​ត្រាក់ទ័រ​កៀប​ក្បាល ជាប់​ខាងក្រោយ​ស្លាប់​ដោយ​ខុស​បច្ចេកទេស​ខ្លួនឯង​។


លោក ឡេង បន្ត​ថា ខណៈ​ដែល​បុរស​នេះ​បញ្ចេះ​ត្រាក់ទ័រ បម្រុង​ទៅ​ភ្ជួរ​ដីចំការ ដោយសារ​តែ​ផាល​ត្រាក់ទ័រ​នោះ អត់​ឡើង ក៏​ចុះ​មក​ខាងក្រោយ​ត្រាក់ទ័រ​កាន់​កូនសោ យក​ក្បាល​ស៊ក​ខាងលើ​ផាល ហើយ​លើកដៃ រុញ​ចង្កេះ​លេខ​កន្លែង​ឲ្យ​ត្រាក់ទ័រ​នោះ​លើក​ផាល ទំនង​ភ្លេច​គិត ក៏​ត្រាក់ទ័រ​នោះ ទាញ​ផាល​ឡើងលើ​កៀប​ក្បាល​ខ្លួនឯង​ស្លាប់​តែម្ដង៕


T-11-09-15-fff-fullT-11-09-15-ff-fullT-11-09-15-f-full



តៃកុង​ត្រាក់ទ័រ​ម្នាក់​ត្រូវ​ផាល​ត្រាក់ទ័រ​កៀប​ក្បាល​​ស្លាប់​យ៉ាង​អាណោចអាធ័ម

Post a Comment

0 Comments

Close Menu