Ad Code

ក្រុម​ជម្រើសជាតិ​២៣​នាក់​ធ្វើ​ដល់​ប្រទេស​អ៊ីរ៉ង់ ហើយ​ដើម្បី​ជម្រុះ World Cup ជាមួយ​អាហ្វហ្គានី​ស្ថាន

ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​មាន​សមាជិក ២៣ នាក់​បូក​ទាំង​ថ្នាក់ដឹកនាំ ៩ រូប​ផ្សេងទៀត​បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​អ៊ីរ៉ង់ ដែលជា​ទឹកដី​កណ្ដាល​ហើយ​ដើម្បី​ត្រៀមខ្លួន​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2018 FIFA World Cup Russia ប្រចាំ​ទ្វីបអាស៊ី ជុំ​ទី​២ ក្នុង​ពូ​ល E ជាមួយ​ក្រុម​អាហ្វ​ហ្គា​នី​ស្ថាន​។


យោង​តាម​ថ្នាក់ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ប្រាប់​មកពី​ប្រទេស​អ៊ីរ៉ង់​ថា ក្រុម​លោក​បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​អាស៊ី​កណ្ដាល​មួយ​ទាំងអស់គ្នា ហើយ​សុខ​សប្បាយ​ទាំងអស់គ្នា​ដែរ។


មូល​ហេតុ​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) បាន​សម្រេច​យក​ប្រទេស​អ៊ីរ៉ង់ ធ្វើជា​ទឹកដី​កណ្ដាល​ក្នុង​ការ​ប្រកួត​រវាង​ក​ម្ពុ​ជា និង​អាហ្គានីស្ថាន នេះ​ព្រោះតែ នៅក្នុង​ប្រទេស​អាហ្វហ្គា​នី​ស្ថាន មាន​បញ្ហា​សង្គ្រាមរ៉ាំរ៉ៃ​ដោះស្រាយ​មិនទាន់​ដាច់​ស្រឡះ។


ក្រុម​ថ្នាក់ដឹកនាំ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា មាន​លោក ម៉ៃ តុលា ជា​ប្រធាន​ប្រតិភូ លោក ឆាំង ពិសិដ្ឋ ជា​អ្នកចាត់ការ​ទូទៅ​ក្រុម លោក Lee Tae Hoon ជា​គ្រូបង្វឹក​។ លោក អ៊ុង កង​យ៉ា​និ​ត លោក អ៊ុំ សាវង្ស និង​លោក ហោ សុខ​ហេង ជា​គ្រូ​ជំនួយ លោក អ៊ិន សុខា ជា​គ្រូ​អ្នកចាំទី លោក ហៃ សក្ក​រី និង​លោក សៀង ប៊ុន​ណា ជា​គ្រូពេទ្យ។


ចំណែក​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៣នាក់​រួម​មាន អ្នកចាំទី ស៊ូ យ៉ា​ទី​, អ៊ុំ សេរី​រ័ត្ន និង ប្រាក់ មុន្នី​ភា​រុណ​។ ចំណែក​ខ្សែការពារ​មាន ហុង ផេង​, រស់ សំអឿន​, សុខ សុវណ្ណ​, រឿ​ម ចាន់​រឿន​, ស៊ុន សុវណ្ណ​ដេ​ត​, នេន សុធា​រ័ត្ន​, សឿ​យ វិសាល​, ណុប តុលា​។


ចំពោះ​ខ្សែបម្រើ មាន សំអឿន ពិដោរ​, ហួយ ផល្លី​ន​, វ៉ា សុខ​ថន​, ធា​រី ចន្ថា​ប៊ី​ន​, សុះ ស៊ូហាណា​, ទិ​ត្យ ឌី​ណា​, ច្រឹង ពលរដ្ឋ​, ឈិន ឈឿន​។ រីឯ ខ្សែប្រយុទ្ធ​មាន ឃួន ឡា​ប៊ូ​រ៉ាវី​, ចាន់ វឌ្ឍនាកា​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, កែវ សុខ​ផេង។


ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ត្រូវ​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ជាមួយ​អាហ្វហ្គានី​ស្ថាន នៅ​វេលា​ម៉ោង ៣ រសៀល (​ត្រូវ​នឹង​ម៉ោង ៥និង៣០ នាទី​) ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ​ទីលាន​កីឡដ្ឋាន Takhti Stadium ទឹកដី​នៃ​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​ទឹកដី​កណ្ដាល​។ នៅ​ថ្ងៃ​ទៅ ១៣ ខែ វិច្ឆិកា កម្ពុជា ត្រូវ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ដើម្បី​ទទួលភ្ញៀវ​ក្រុម​ជម្រើសជាតិ​ជប៉ុន នៅ​ថ្ងៃទី ១៧ ខែវិច្ឆិកា ក្នុង​រាជធានី​ភ្នំពេញ៕


T-11-09-15-bbb-fullT-11-09-15-bb-fullT-11-09-15-b-full



ក្រុម​ជម្រើសជាតិ​២៣​នាក់​ធ្វើ​ដល់​ប្រទេស​អ៊ីរ៉ង់ ហើយ​ដើម្បី​ជម្រុះ World Cup ជាមួយ​អាហ្វហ្គានី​ស្ថាន

Post a Comment

0 Comments

Close Menu