Ad Code

បន្ទាប់​ពី​ឡោមព័ទ្ធរួច​ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ និង ចែកចាយ​គ្រឿងញៀន

ស្ទឹងត្រែង ៖ ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ និង ក្នុងករណី​ចែកចាយ​គ្រឿងញៀន​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ១១​និង​៥៥នាទី ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥​នៅ​តាម​ផ្លូវ​ម្នាក់​និង​បាន​ចុះ​ឡោមព័ទ្ធ ឃាត់​បាន​ម្នាក់ទៀត នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិត​ក្នុង​ភូមិ​ព្រែក​សង្កាត់ ក្រុង​ស្ទឹងត្រែង។


លោក​វរសេនីយ៍ទោ​ដួង វិចិត្រ​ប្រធាន​មន្ទីរ​ព័ត៌មាន និង សន្តិសុខ​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន មាន​១​ឈ្មោះ​ម៉ុំ សា​រុំ​ភេទ​ស្រី អាយុ​៣០​ឆ្នាំ​ ជនជាតិខ្មែរ​រស់នៅ​ភូមិ​ព្រែក សង្កាត់ ក្រុង​ស្ទឹងត្រែង ២​ឈ្មោះ ឡេ វ៉ាន់​តែ​វ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ  ជាជន​ជាតិខ្មែរ ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង។


លោក​វរសេនីយ៍ទោ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ការ​ឃាត់ខ្លួន​សង្ស័យ​២​នាក់​ខាងលើ ស្ថិត​ក្រោម​ការអង្កេត​បទ​ល្មើស​ជាក់ស្តែង​របស់​ភ្នាក់ងារ​សម្ងាត់​របស់​អាវុធហត្ថ ក្រោយពី​ស៊ើបអង្កេត​ដឹង​ថា​ ពួកគេ​ពាក់ព័ន្ធនឹង​ចែកចាយ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​។


លោក​បន្ត​ថា ក្រោយពី​ស្រាវជ្រាវ​ដឹង​ថា​ ពួកគេ​មានការ​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើ​នោះ សមត្ថកិច្ច​បាន​រៀប​ចំ​វិធាន​ញុះញង់​លក់ ទិញ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២នាក់​រួម និង វត្ថុ​តាង​ថ្នាំញៀន​៣​គ្រាប់​កន្លះ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (WY) ខណៈ​ជនសង្ស័យ​ធ្វើ​សកម្មភាព នាំ​យក​គ្រឿងញៀន​ទៅ​បក្ស​ពួកគេ ក្រោយ​សាកសួរ ទើប​ឈាន​ទៅ​ធ្វើការ​ឡោមព័ទ្ធ​ផ្ទះ ដែល​ជា​អ្នក​ចែកចាយ និង ឃាត់ខ្លួន​បាន​ស្ត្រី​ម្នាក់ទៀត​បញ្ជូន​ទៅកាន់​ទីបញ្ជាការ​អាវុធ​ហត្ថ​ខេត្ត។


បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រួម​នឹង​វត្ថុ​តាង​ថ្នាំញៀន​ ត្រូវ​បាន​អាវុធហត្ថ​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី​ច្បាប់៕


T-11-11-15-h-fullT-11-11-15-hh-full  T-11-11-15-hhhh-fullT-11-11-15-hhhhh-fullT-11-11-15-hhhhhh-fullT-11-11-15-hhhhhhh-full



បន្ទាប់​ពី​ឡោមព័ទ្ធរួច​ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ និង ចែកចាយ​គ្រឿងញៀន

Post a Comment

0 Comments

Close Menu