Ad Code

​ក្រុង​ប៉េកាំង​ ​អនុញ្ញាត​ឲ្យ​មានការ​ប្ដូរ​ដោយ​សេរី​ ​រវាង​ប្រាក់​យ័ន​ ​និង​ប្រាក់ ​​ហ្វ្រង់​ស្វី​ស​

ប្រទេស​ចិន​ បានអនុញ្ញាត​ឲ្យ​មានការ​ទូ​ទាត់​ដោយផ្ទាល់​រវាង​ប្រាក់​យ័ន ​និង​ប្រាក់​ហ្វ្រង់​​ស្វី​ស​ នៅក្នុង​ការខិតខំ​មួយ​បន្ថែមទៀត ដើម្បី​ជំរុញ​វត្ដ​មាន​របស់​រូបិយប័ណ្ណ​ជាតិ​របស់ខ្លួន នៅលើ​ឆាក​ពិភពលោក ​ដោយ​ធ្វើ​ឲ្យ​ប្រាក់​នេះ​អាច​ចាយ​បាន​ដោយ​សេរី​។



​ធនាគារ​ប្រជាជន​ចិន PBOC ​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​ ដោយ​ការ​ចាប់ផ្ដើម​ឱ្យ​ដំណើការ​នៅ​ថ្ងៃ​អង្គារ​ រូបិយប័ណ្ណ​ទាំងពីរ​នេះ​អាច​ត្រូវបាន​ជួញដូរ​ដោយផ្ទាល់ នៅលើ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ប្តូរប្រាក់​បរទេស​របស់​ចិន​។​ កាលពីមុន អ្នកជំនួញ​ត្រូវ​ប្ដូរ​រូបិយប័ណ្ណ​នេះ​ តាមរយៈ​ប្រាក់​ដុល្លារ​អាមេរិក ​និង​ថា​ នីតិវិធី​នេះ អាច​បន្ថែម​ទៅលើ​ការចំណាយ​ប្រតិបត្តិការ។



​ធនាគារ PBOC បាន​បន្ដថា ​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​នៅក្នុង​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​ ​រវាង​ចិន​ និង​ស្វី​ស​។ ​យោងទៅតាម​ធនាគារ​នេះ​​បាន​ឲ្យ​ដឹងថា​ ​ទង្វើ​នេះ​នឹង​កាត់បន្ថយ​តម្លៃ​ប្ដូរប្រាក់​សម្រាប់​ប្រទេស​ទាំងពីរ​។​ បច្ចុប្បន្ន ​រូបិយប័ណ្ណ​សកល​សំខាន់ៗ​ដូចជា​ ដុល្លារ​អាមេរិក ​ដុល្លារ​អូស្ដ្រាលី ​និង​ដុល្លារ​ញូ​វ​ហ្សឺ​ឡែ​ន​ ប្រាក់​ផោន​អង់គ្លេស ​ប្រាក់​យេន​ជប៉ុន ​និង​ប្រាក់​អឺរ៉ូ ​ព្រមទាំង​ប្រាក់​រូប​របស់​រុស្ស៊ី​ អាច​ត្រូវបាន​ប្ដូរ​ដោយផ្ទាល់​ទៅជា​ប្រាក់​យ័ន​។



​ធនាគារកណ្ដាល​របស់​ប្រទេស​ចិន ​និង​​ប្រទេស​ស្វី​ស​ ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ នៅក្នុង​ខែមករា ​ដើម្បី​បង្កើត​មជ្ឈ​មណ្ឌល​ប្ដូរប្រាក់​យ័ន ​នៅ​ទីក្រុង​ហ្សូរិច​ ដើម្បី​បង្កើន​ចំនួន​នៃ​កិច្ចការ​ប្ដូរប្រាក់​យ័ន​នៅ​អឺរ៉ុប​។ ​នៅក្នុង​ឆ្នាំ២០១៤ ធនាគារ​ទាំងឡាយ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រយៈពេល ៣ឆ្នាំ​ ​ស្ដីពី​ការប្ដូរ​រូបិយប័ណ្ណ ដែលមាន​ទឹកប្រាក់ ២៤ ពាន់​លាន​ដុល្លារ (១៥០​ពាន់​លាន​យ័ន​) ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​។ ​ធនាគារកណ្ដាល​របស់​ប្រទេស​ចិន​ ​បានចាប់ផ្ដើម​នូវ​ប្រព័ន្ធ​បង់ប្រាក់​សកល​មួយ កាលពី​ខែ​កន្លងមក ដើម្បី​ផ្ដល់​ការធ្វើ​ជំនួញ​ឆ្លងកាត់​ព្រំដែន​ជា​ប្រាក់​យ័ន​។ ​ប្រព័ន្ធ​នេះ​ត្រូវបាន​គេ​រំពឹងថា​ នឹង​កាត់បន្ថយ​ដ៏​សំខាន់​នូវ​តម្លៃ ​និង​ពេលវេលា​សម្រាប់​ការផ្ទេរ​ប្រាក់​។



​ប្រាក់​យ័ន​ ​បាន​ក្លាយទៅជា​រូបិយប័ណ្ណ ដែល​​គេ​ចាយវាយ​បំផុត​លំដាប់ថ្នាក់​ទី៤ សម្រាប់​​ការបង់ប្រាក់​ឆ្លងកាត់​ព្រំដែន​នៅក្នុង​ខែ​សីហា​ ដោយមាន​ប្រទេស​ជាង ១០០ ចាយ​​វា​​នៅក្នុង​កិច្ចការជំនួញ​។ ​ប្រទេស​ចិន​ ​ក៏​​កំពុង​តែ​តម្រង់​គោលដៅ​បញ្ចូល​ប្រាក់​យ័ន​ទៅ​ក្នុង​ឋានៈ​រូបិយប័ណ្ណ​បម្រុង​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​(IMF) ​ផងដែរ​។ ​កាលពី​ខែ​កន្លងមក​ IMF បានផ្ដល់​នូវ​សញ្ញា​ថា ​ខ្លួន​ហៀបនឹង​បើកភ្លើង​ខៀវ ដើម្បី​បញ្ចូល​ប្រាក់​យ័ន​ចិន​ទៅក្នុង​ក្រុម​រូបិយប័ណ្ណ​បម្រុង​នេះហើយ។​ IMF នឹង​សម្រេច​នៅក្នុង​ខែ​នេះ​​អំពី​ថា ​តើ​នឹង​ពង្រីក​សមាសភាព​រូបិយ​ប័ណ្ណ​បច្ចុប្បន្ន​ មាន​ប្រាក់​ដុល្លារ​អាមេរិក​ ប្រាក់​អឺរ៉ូ​អឺរ៉ុប ប្រាក់​យេន​ជប៉ុន ​និង​ប្រាក់​ផោន​អង់គ្លេស ​ក្នុង​សិទ្ធិ​ដក​ប្រាក់​ពិសេស SDR ​ដោយ​បន្ថែម​ប្រាក់​យ័ន ​ឬក៏​យ៉ាងណា​នោះទេ​៕


RT




​ក្រុង​ប៉េកាំង​ ​អនុញ្ញាត​ឲ្យ​មានការ​ប្ដូរ​ដោយ​សេរី​ ​រវាង​ប្រាក់​យ័ន​ ​និង​ប្រាក់ ​​ហ្វ្រង់​ស្វី​ស​

Post a Comment

0 Comments

Close Menu