Ad Code

ចាប់ខ្លួន​មន្ត្រី​យោធា​ម្នាក់​អនុវត្ត​តាម​ដីកា​ខេត្ត​កណ្ដាល​ ពី​បទ​ក្លែង​លិខិត​និង ប្រើប្រាស់​លិខិត​ក្លែង​

ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់ ត្រូវ​បាន កម្លាំង​នគរបាល មកពី​ស្រុក​ខ្សាច់ កណ្ដាល ខេត្ត​កណ្ដាល​ចុះ​មក សហការ​ជាមួយ​នគរបាល ប៉ុស្តិ៍​ស្រះ ចក ខណ្ឌ​ដូនពេញ​ចាប់ខ្លួន​តាម​អំណាច​ដីកា​របស់​តុលាការ​ខេត្ត​កណ្ដាល​កាលពី​រសៀល​ថ្ងៃ​ទី​១១ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៥ ​នៅ​ភោជនីយដ្ឋាន​ភូមិ​កោះកុង ខាងលិច​ហូ​លី​ដេ ​ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ។


សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ​ គឺ​អនុវត្ត​តាម​ដីកា​បញ្ជា​ឱ្យ​ចាប់ ខ្លួន ក្រោម​បទចោទប្រកាន់​ក្លែង​លិខិត​និង បទ​ប្រើប្រាស់​លិខិត​ក្លែង។ អធិការរង​នគរបាល ទទួល​ផែន​ព្រហ្មទណ្ឌ ស្រុក​ខ្សាច់កណ្ដាល លោក​អ៊ុន យ៉ុង បាន បញ្ជាក់​ថា មន្ត្រី​យោធា​រូប​នេះ ត្រូវ​បាន​កម្លាំង របស់​លោក​ចាប់ខ្លួន​មែន​តាម​ដីកា​របស់​តុលា ការ ក្រោយពី​ជនរងគ្រោះ ប្ដឹង​ទៅ​កាន់​តុលា ការ ហើយ​លោក​មិនបាន​ដឹង​ពី​រឿង​លំអិត នោះ​ឡើយ ដោយ​បច្ចុប្បន្ន​យក​មក​សួរនាំ នៅ​អធិការដ្ឋាន មុន​បញ្ជូន​ទៅកាន់​តុលាការ នៅ​ថ្ងៃទី​១២ ខែ វិច្ឆិកា ឆ្នាំ​២០១៥។


យោង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់ លោក​អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលា ដំបូង​ខេត្ដ​កណ្ដាល ចុះ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ ២០១៥ បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ណុប វុទ្ធី អាយុ​៤៥​ឆ្នាំ មុខរបរ​យោធា​រស់នៅ ភូមិ​ព្រែក​ហ្លួង ឃុំ​ព្រែក​ហ្លួង ស្រុក​ខ្សាច់ កណ្ដាល ខេត្ដ​កណ្ដាល ក្រោម​បទ​ចោទ ប្រកាន់​ក្លែង​លិខិត​និង​បទ​ប្រើប្រាស់​លិខិត​ក្លែង ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​ហ្លួង កាលពី​អំឡុង​ឆ្នាំ ២០១១ និង​២០១២ មក​ម្ល៉េះ​បើ​ទោះបី​តុលាការ​បាន​គេច​ដីកា​ឲ្យ​ជនសង្ស័យ​រូប​នោះ​ ចូលខ្លួន​បំភ្លឺ​តែ​ជន​នោះ​ព្យាយាម​គេចវេះ​រហូតមកដល់​ពេល​ចាប់​ខ្លួន​បាន​នេះ​តែ​ម្ដង​៕


Nita-11-A-50-Full


Nita-11-A-51-Full


Nita-11-A-52-Full


Nita-11-A-53-Full


Nita-11-A-54-Full


Nita-11-A-55-Full


Nita-11-A-56-Full



ចាប់ខ្លួន​មន្ត្រី​យោធា​ម្នាក់​អនុវត្ត​តាម​ដីកា​ខេត្ត​កណ្ដាល​ ពី​បទ​ក្លែង​លិខិត​និង ប្រើប្រាស់​លិខិត​ក្លែង​

Post a Comment

0 Comments

Close Menu