Ad Code

ក្លិប​កុលាប​ក្រហម Blackburn Rovers បណ្ដេញ​អ្នកចាត់ការ​លោក Gary Bowyer ចេញពី​តំណែង

ក្លិប​កុលាប​ក្រហម Blackburn Rovers បាន​បណ្ដេញ​គ្រូបង្វឹក​លោក Gary Bowyer ចេញពី​តំណែង បន្ទាប់ពី​បាន​ចំណាយពេល​ដឹកនាំ​ក្លិប​នេះ​រយៈពេល ២​ឆ្នាំ​កន្លង​មក។


គ្រូ​បង្វឹក​វ័យ​៤៤​ឆ្នាំ សញ្ជាតិ​អង់គ្លេស​រូប​នេះ ត្រូវ​បាន​ក្លិប Blackburn Rovers តែងតាំង​ធ្វើជា​គ្រូបង្វឹក​ផ្លូវការ នៅ​ឆ្នាំ​២០១៣ ប៉ុន្តែ​រដូវ​កាល​ថ្មី​នេះ គាត់​បាន​ដឹកនាំ​ក្លិប Blackburn Rovers ទទួល​បាន​ជ័យជម្នះ​ត្រឹមតែ ៣​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត ១៦​លើក។


បច្ចុប្បន្ន​ក្លិប​កុលាប​ក្រហម Blackburn Rovers កំពុងតែ​ត្រូវការ​គ្រូបង្វឹក​ថ្មី​ដើម្បី​ចូល​មក​ដឹកនាំ បន្ទាប់ពី​ក្លិប​បាន​ធ្លាក់​ដល់​លេខ​រៀង​ទី​១៦ ក្នុង​តារាង​ចំណាត់ថ្នាក់​ក្របខ័ណ្ឌ Championship របស់​អង់គ្លេស ដោយ​ការប្រកួត​កន្លងមក​គឺ​ឈ្នះ​៣​ប្រកួត ចាញ់​៥​ប្រកួត និង​ស្មើ​៨​ប្រកួត។


សូម​បញ្ជាក់​ថា ក្លិប​កុលាប​ក្រហម Blackburn Rovers នឹង​ត្រូវ​ជួប​ជាមួយ​ក្លិប Preston នៅ​ថ្ងៃសៅរ៍ ទី​២១ ខែវិច្ឆិកា ខាងមុខ​ដោយ​មិនទាន់​ទាំង​មាន​គ្រូបង្វឹក​នៅឡើយ៕


T-11-11-15-nn-full



ក្លិប​កុលាប​ក្រហម Blackburn Rovers បណ្ដេញ​អ្នកចាត់ការ​លោក Gary Bowyer ចេញពី​តំណែង

Post a Comment

0 Comments

Close Menu