Ad Code

បរិស្ថាន​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ ឃាត់ខ្លួន​ជនល្មើស​២​នាក់​និង​គោយន្ត​ដឹកឈើ​២​គ្រឿង​

សៀមរាប ៖ កម្លាំង​បរិស្ថាន​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ​ចុះ​ល្បាត ក្នុង​តំបន់​ការពារ​ព្រៃ​ធម្មជាតិ ក្នុង​ព្រំប្រទល់ ខេត្តសៀមរាប​ជាប់​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនល្មើស​២​នាក់ និង ដកហូត​គោយន្ត​ដឹកឈើ បញ្ជូន​មកកាន់​បរិស្ថាន​ស្រោង ដើម្បី​រក្សាទុក​ដោះស្រាយ​តាមច្បាប់។


ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​មនុស្ស​២​នាក់​និង​វត្ថុ​តាង​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ភូមិ​សាស្ត្រ​វាល​កប៉ាល់​ហោះ​ក្នុង​ព្រៃ​សហគម​ន៍​ភ្នំ​បា​ឡាំង ក្នុងភូមិ​សាស្ត្រ ភូមិ​ព្រះ​ធាតុ ឃុំ​ខ្វាវ  ស្រុក​ជីក្រែង​ខេត្តសៀមរាប។


លោក ភូ​ង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​ប្រាប់​នៅ​រសៀល​ម៉ោង​៣ ថ្ងៃទី​១១ ខែវិច្ឆិកា ថា ក្នុង​ពេល​ចុះ​ល្បាត​កម្លាំង​ជំនាញ​បាន​ស្ទាក់​ចាប់ បាន​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​ចំនួន​២​គ្រឿង និង​វត្ថុ​តាង​យក​មក​កាន់​ស្នាក់​ការ​បរិស្ថាន​ស្រោង។


លោក​បន្ត​ថា ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​បាន​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​ចំនួន​២​នាក់​នោះ កម្លាំង​ជំនាញ បាន​ឲ្យ​គាត់​ធ្វើ​កិច្ចសន្យា និង អប់រំ​ឲ្យ​ត្រឡប់​ទៅ​លំនៅ​ដ្ឋាន​វិញ ចំណែក​វត្ថុ​តាង​រួមមាន​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​០១​គ្រឿង និង គោយន្ត​កន្ត្រៃ​ចំនួន​០២​គ្រឿង ដែល​កំពុង​ដឹកជញ្ជូន​ឈើ​នៅ​ចំណុច​វាល​កប៉ាល់​ហោះ​ក្នុងព្រៃ​សហគម​ន៍​ភ្នំ​បា​ឡាំង ក្នុងភូមិ​សាស្ត្រ ភូមិព្រះ​ធាតុ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​នេះ បញ្ជូន​មក​ស្នាក់​ការ​បរិស្ថាន​ស្រោង ដើម្បី​ទុក​ដោះស្រាយ​តាមផ្លូវ​ច្បាប់។


លោក​បញ្ជាក់​បន្ថែម​ថា អ្នកបើកបរ​គោយន្ត​កន្ត្រៃ​មាន​ទី​១ឈ្មោះអេង សុឃាង​, ទី២ឈ្មោះហ៊ាង សុង​ហៃ អ្នក​ទាំងពីរ​មាន​ទី លំនៅ​ភូមិ​តា​ភ្ញា ឃុំ​គោគធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប។


បច្ចុប្បន្ន​កម្លាំង​ជំនាញ ធ្វើ​ការ​ដកហូត បាន​ឈើ​ទាំងអស់​មាន​ចំនួន​.២៤​ដុំ ក្នុង​នោះ​មាន ឈើ​បេង​មាន​ចំនួន ០៣​ដុំ​, ប្រភេទ​ឈើ​ធ្នង់​ចំនួន​.១១​ដុំ​,​និង​ប្រភេទ​ឈើ​កកោះ​ចំនួន​.១០​ដុំ​ទៀត​ផង​យក​មក​រក្សាទុក នៅ​ស្នាក់​ការ​បរិស្ថាន​ស្រោង ក្នុងស្រុក​ជីក្រែង​ដើម្បី​ដោះស្រាយ​តាមច្បាប់ ស្តី​ពី​តំបន់ការពារធម្មជាតិ។


សូម​រំលឹក​ថា កន្លងទៅ​កម្លាំង​បរិស្ថាន​បឹង​ពែ​រ ដែល​ដឹកនាំ​ដោយ​លោក​ប្រធាន​មន្ទីរ​ខេត្ត​បាន​ធ្វើ​ការ​ចុះ​បង្ក្រាប​ករ​ណី​ដឹកជញ្ជូន​ឈើ​នៅ​តំបន់​ការពារ ដ៏​ក្តៅ​គគុក​នោះ ​គេ​សង្កេត​ឃើញ​ថា ចាប់​មិនបាន​មួយ​ដង្ហើមចង្រិត​ផង ក៏​ត្រូវ​មាន​អន្តរាគមន៍​ឲ្យ​ដោះលែង។


គួរ​កត់​សម្គាល់​ផង​ដែរ​ថា សកម្មភាព​ដឹកជញ្ជូន​ល្មើសច្បាប់​ខុសច្បាប់​គ្រប់​ប្រភេទ​ត្រូវ​បាន​គេ​ក្រុម​ឈ្មួញ សម្រុក​ដឹក​យ៉ាង​រលូន​ក្នុងភូមិ​សាស្ត្រ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ដែល​មានការ​សង្ស័យ​ថា សមត្ថកិច្ច​នៅ​តំបន់​នោះ​ជា​អ្នក​បើកភ្លើង​ខៀវ ឲ្យ​មាន​បទល្មើស​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង៕


T-11-11-15-e-fullT-11-11-15-ee-fullT-11-11-15-eee-full



បរិស្ថាន​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ ឃាត់ខ្លួន​ជនល្មើស​២​នាក់​និង​គោយន្ត​ដឹកឈើ​២​គ្រឿង​

Post a Comment

0 Comments

Close Menu