Ad Code

ពលរដ្ឋ​ឃុំ​ក្ដី​ដូង ព្រួយបារម្ភ​ពី​ការ​បាក់​ស្រុត​ដី​លំនៅ​ដា្ឋ​ន នៅតាម​មាត់ច្រាំង​ស្ទឹងសែន

កំពង់ធំ ៖ អាជីវកម្ម​បូម​ខ្សាច់​១​កន្លែង ដែល​ស្ថិតនៅ​ស្ទឹងសែន ក្នុងភូមិ​អូរ​សំបួរ​ឃុំ​ក្ដី​ដូង ស្រុក កំពង់ស្វាយ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅក្បែរ​នោះ សំដែង​ការ​ព្រួយបារម្ភ​និង​ភ័យខ្លាច​បាក់​ស្រុតដី លំនៅ​ដ្ឋា​ន របស់​ពួកគាត់ ដែល​នៅតាម​មាត់​ស្ទឹង​នោះ។


ប្រជាពលរដ្ឋ​ទាំងនេះ បាន​សុំ​ឲ្យ​អ្នកសារព័ត៌មាន​ជួយ​ចម្លង​ដំណឹង​នេះ ជូន​ដល់​លោក​អភិបាល​ខេត្ត និង ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល ជួយ​អន្តរា​គម​ និង​ ពិនិត្យ​បាន​ហ្មត់ចត់ ពី​ផល​ប៉ះពាល់​ជាពិសេស​ការ​បាក់​ស្រុត​ដី​មាត់ច្រាំង​ស្ទឹង​ និង ​ដី​លំនៅដ្ឋាន​របស់​ពួកគាត់​ដោយសារតែ​អាជីវកម្ម​បូ​បខ្សា​ច់នេះ​។​



ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នេះ បាន​បន្ត​ឲ្យ​ដឹង​ថា ពួកគាត់​មិន​ដឹងថា​ អាជីវកម្ម​បូ​ប​ខ្សាច់   នេះ​មានច្បាប់ ​ឬ ​អត់​ច្បាប់​នោះ​ទេ ប៉ុន្តែ​ទោះជា​យ៉ាងណាក្ដី អាជីវកម្ម​បូ​បខ្សា​ច់​នេះ បង្ក​ឲ្យ​មានការ ប៉ះពាល់ ដូចជា​បាក់​មាត់ច្រាំង​ស្ទឹង​នៅ​ត្រើយម្ខាង​ជាដើម ហើយ​កាល​ពី​ពេល​ថ្មី​លំនៅដ្ឋាន​របស់ ប្រជាពលរដ្ឋ​ នៅ​សង្កាត់​កំពង់​ក្របៅ ជាប់​ព្រំប្រទល់​នឹង​ឃុំ​ក្ដី​ដូង​នេះ ក៏​មាន​បាក់​ស្រុត​ដី ធ្លាក់​ផ្ទះ​ប្រជា​ពលរដ្ឋ​ចូល ទៅ​ក្នុង​ទឹកស្ទឹង​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ពួកគាត់​កាន់តែ​ព្រួយបារម្ភ​ និង ​ភ័យខ្លាច​នោះ​។​



​ចំណែក​មេការ​អាជីវកម្ម​បូម​ខ្សាច់ ​នៅ​ភូមិ​អូរ​សំបួរ ឃុំ​ក្ដី​ដូង​នេះ បាន​ប្រាប់​អ្នកសារព័ត៌មាន ឲ្យ​ដឹង​ថា ​អាជីវកម្ម​បូ​ម​ខ្សា​ច់​នេះ មានច្បាប់​ប៉ុន្តែ​មិន​នៅ​នឹង​ទេ ​គឺ​នៅ​ថៅកែ នៅ​ខេត្តកំពង់ចាម​ឯណោះ។


លោក ផា សាវ៉ន មេឃុំ​ក្ដី​ដូង​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អាជីវកម្ម​បូម​ខ្សា​ច់​នេះ គឺ​បាន​ធ្វើ ច្បាប់​ស្មើ​សុំ ហើយ​គាត់​ក៏បាន​ស៊ីញេ​បញ្ជូន​ទៅលើ​អស់ហើយ។


ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ និង ថាម​ពល ខេត្តកំពង់ធំ លោក ណឹ​ម ចន្ថា មិនបាន​ឆ្លើយ​បំភ្លឺ ពី អាជីវកម្ម​បូម​ខ្សាច់ នៅ​ភូមិ​អូរ​សំបួរ​នេះ​ដូចម្ដេច​ទេ ដោយសារ​ទូរស័ព្ទ របស់​លោក​ហៅ​ចូល​ហើយ ប៉ុន្តែ​គ្មាន​អ្នកទទួល ប៉ុន្តែ​កន្លងមក​លោក​ណឹ​ម ចន្ថា បាន​ធ្លាប់​បំភ្លឺ​ប្រាប់​អ្នកសារព័ត៌មាន​ថា រាល់ អាជីវកម្ម​បូម​ខ្សាច់ ក្រោយពី​ទទួល​បាន​សំណុំ​បែបបទ​ស្នើ​សុំ​ហើយ ក្រសួង​និង​មន្ទីរ​ចុះ​ទៅ​ពិនិត្យ​និង វាយ​តម្លៃ​ផល​ប៉ះពាល់​នៅ​ទីកន្លែង​សុំ​ធ្វើ​អាជីវកម្ម​បូម​នោះ ឲ្យ​បាន​ច្បាស់លាស់​ជាមុន​ទើប​អនុញ្ញាតិ ច្បាប់។


ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ​ខ្លះ បាន​និយាយ​រិះគន់​ចំពោះ​ករណី អាជីវកម្ម​បូម​ខ្សាច់​នេះ​ថា ជា​ឃុបឃិត​គ្នា​រវាង​មន្ទីរ​ជំនាញ និង អាជ្ញាធរ​ដែនដី ជាមួយ​ថៅកែ​អាជីវកម្ម​បូម​ខ្សាច់ ដែល​បើក ឲ្យ​ធ្វើ​សកម្មភាព ដោយ​គ្រាន់តែ​បំពេញ​សំណុំ​បែបបទ​ស្មើ​សុំ តែប៉ុណ្ណោះ ប៉ុន្តែ​ច្បាប់​អនុញ្ញាតិ​ពី ក្រសួង​មិនទាន់​សម្រេច​ជា​ផ្លូវ​ការណ៍​នៅឡើយ ហើយ​អាជីវកម្ម​បូម​ខ្សាច់​ខ្លះទៀត ការពិនិត្យ​និង​វាយ តម្លៃ​ផល​ប៉ះពាល់​គឺ​ត្រូវរ៉ូវ​គ្នា ក៏​បង្កើត​ឲ្យ​ច្បាប់​អនុញ្ញាតិ​កើតឡើង ហើយ​អាជីវកម្ម​បូម​ខ្សាច់​ខ្លះទៀត សំណើ និង ច្បាប់​អនុញ្ញាតិ​ដាក់​ចំណុច​នេះ នៅពេល​ទៅ​ធ្វើ​ដាក់​ចំណុច​ផ្សេង ដែល​ធ្វើ​ឲ្យ​មាន​ផល  ប៉ះពាល់​ដល់​ទ្រព្យសម្បតិ្ត​សាធារណ និង ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ ដូចជា​បាក់​ច្រាំង​ស្ទឹង​ចូល ជ្រៅ​មក​ផ្លូវ​សាធារណ​នៅ​តាម​មាត់​ស្ទឹង និង លំនៅ​ដ្ឋាន​ប្រជាពលរដ្ឋ​ជាដើម៕


T-11-11-15-t-fullT-11-11-15-tt-fullT-11-11-15-ttt-fullT-11-11-15-tttt-full



ពលរដ្ឋ​ឃុំ​ក្ដី​ដូង ព្រួយបារម្ភ​ពី​ការ​បាក់​ស្រុត​ដី​លំនៅ​ដា្ឋ​ន នៅតាម​មាត់ច្រាំង​ស្ទឹងសែន

Post a Comment

0 Comments

Close Menu