Ad Code

ម៉ូតូ​បុក​ជាមួយ​ម៉ូតូ ​ស្លាប់​ម្នាក់ និង​​របួសធ្ងន់​ម្នា​ក់​នៅ​ស្រុក​ខ្សាច់កណ្ដាល​

កណ្ដាល​ ៖ បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​បាន​រង​របួស​ធ្ងន់ ខណៈ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បើក​ម៉ូតូ​បុក​គ្នា​ក្នុង​ទិសដៅ​បញ្ច្រាសទិស​គ្នា​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៧​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ​នៅ​លើ​កំណាត់​ផ្លូវ​ខេត្ត​៣៨៣k ត្រង់​ចំណុច​ភូមិ​ដុល ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល​។​


បើ​តាម​សមត្ថកិច្ច​ចរាចរណ៍​ស្រុក​ខ្សាច់​កណ្ដាល​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ទាំង​ពីរ​នាក់​មានឈ្មោះ​យិន គី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដុល ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល​​ស្លាប់​ និង​ទី​២​ឈ្មោះ ជឿន ម៉ៅ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដុល ឃុំ​សន្លុង ស្រុក​ខ្សាច់​កណ្ដាល ខេត្តកណ្តាល រងរបួស​ធ្ងន់​។​


សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង៧យប់​មាន​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​Honda​​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1A.R1481 អ្នកបើកបរ​ដោយ​ឈ្មោះ​ ជឿន ម៉ៅ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុច​ខាងលើ​អ្នកបើកបរ​ម៉ូតូ​នេះ​បាន​បើក​ឆ្លងផ្លូវ​ពី​លិចទៅ​ជើង ហើយ​ត្រូវ​បាន​ម៉ូតូ​មួយ​គ្រឿង​ទៀត ​ម៉ាក​Honda C125 ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ព្រៃវែង​1D. 5408 បើកបរ​ដោយ​ឈ្មោះ​ យិន គី បើកបរ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​​បុក​គ្នា​ចំ​យ៉ាង​ពេញទំហឹង​ធ្វើឲ្យ​ឈ្មោះ ​យិន គិ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ និង​ខូចខាត​សម្ភារៈ​ម៉ូតូ​២គ្រឿង​។​

ភ្លាមៗ​នោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​ចរាចរណ៍​មក​ធ្វើ​ការ​វាស់វែង និង​យក​ម៉ូតូ​ទាំង​ពីរ​ទៅ​រក្សាទុក​នៅ​អ​ធិ​ការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅពេល​ក្រោយ​។​


សូម​បញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​គឺ​អ្នកបើកបរ​មិន​ប្រកាន់​ស្តាំ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​៕


12-11-2015a1



ម៉ូតូ​បុក​ជាមួយ​ម៉ូតូ ​ស្លាប់​ម្នាក់ និង​​របួសធ្ងន់​ម្នា​ក់​នៅ​ស្រុក​ខ្សាច់កណ្ដាល​

Post a Comment

0 Comments

Close Menu