Ad Code

ក្រុមហ៊ុន តូយ៉ូតា ​(​ខេ​ម​បូ​ឌា​)​ នាំ​យក​ថវិកា​សប្បុរស​ធម៌​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​

ភ្នំពេញ ៖ ថវិកា​ចំនួន ៤០,១៣០ ដុល្លារ​អាមេរិក​ត្រូវ​បាន​ក្រុមហ៊ុន​តូយ៉ូតា​(​ខេ​ម​បូ​ឌា​)​បាន​នាំ​យក​ប្រគ​ល់​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៤ ដែល​ស្ថិតនៅ​វត្តភ្នំ រាជធានី​ភ្នំពេញ​ដែល​ថវិកា​សប្បុរសធម៌​ទាំង​នេះ​ទទួល​បាន​មកពី​ការ​ប្រគុំ​តន្ត្រី តូយ៉ូតា ក្លាស់​ស្ស៊ី​ក និង​ទទួល​បាន​ពី​មូលនិធិ​សប្បុរសធម៌​របស់​ក្រុម​ហ៊ុន តូយ៉ូតា​(​ខេ​ម​បូ​ឌា​)​។​



​ពិធី​ប្រគល់ ​និង​ទទួល​ថវិកា​សប្បុរសធម៌​នេះ​បាន​ធ្វើឡើង​ដោយ​ផ្ទាល់​រវាង​លោក ម៉ាសា​អា​គិ កា​វ៉ា​បា​តា អគ្គនាយក​ក្រុមហ៊ុន​តូយ៉ូតា​(​ខេ​ម​បូ​ឌា​)​ជូន​ដល់​ លោក Beat Richner ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា និង​លោក Denis Laurent អនុប្រធាន​មូលនិធិ​គន្ធបុប្ផា​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​កាលពី​ល្ងាច​ថ្ងៃទី​១១ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៥​។​

​ ​

គួរ​បញ្ជាក់​បន្ថែម​ថា ថវិកា​សប្បុរសធម៌​ខាង​លើ​នេះ​បាន​មកពី​កា​រប្រគុំ​តន្ត្រី​សប្បុរសធម៌ តូយ៉ូតា ក្លាស់​ស្ស៊ី​ក លើក​ទី​៣​នៅ​សាល​មហោស្រព​ចតុមុខ​ដែល​បាន​ត្រូវ​បាន​ផ្តល់​នូវ​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ជា​ទី​បំផុត​តាមរយៈ​ការ​យាង​ចូលរួម​ក្រោម​ព្រះ​រាជា​ធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ព្រះ​មហាក្សត្រី​នរោ​ត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​កាលពី​ថ្ងៃទី​៣១​ ខែតុលា​ ឆ្នាំ​២០១៥​។​

​ ​

ការ​ប្រគុំ​តន្ត្រី ​TOYOTA CLASSIC ឆ្នាំ​២០១៥​ នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង ក្នុង​គោលបំណង​ប្រមូល​មូល​និធិ បម្រើ​ដល់​សកម្មភាព​សប្បុរស​ធម៌​ក្នុង​សង្គម។ ​ជាក់ស្តែង ដូច​ថ្ងៃនេះ​ស្រាប់​រាល់​ថវិកា​ទាំងអស់ ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តន្ត្រី​នេះ​បាន​យក​មក​ប្រគល់​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដោយ​ផ្ទាល់​។​



ក្រៅពី​ការ​ប្រគល់​ថវិកា​សប្បុរសធម៌​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា លោក ម៉ាសា​អា​គិ កា​វ៉ា​បា​តា អគ្គ​នាយក​ក្រុមហ៊ុន​តូយ៉ូតា​(​ខេ​ម​បូ​ឌា​)​រួម​ទាំង​សហការី​ក៏បាន​ជួប​សំណេះសំណាល​ និង​ពិភាក្សា​ក៏​ដូច​ជា ​ទស្សនា​ទិដ្ឋភាព មន្ទីរពេទ្យ​ទាំងមូល​ជាមួយ​លោក Beat Richner និង​លោក Denis Laurent ផង​ដែរ​។​



លោក Beat Richner ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា និង​លោក Denis Laurent បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​បរិច្ចាគ​ថវិកា​សប្បុរសធម៌​រប​ស់​ក្រុមហ៊ុន​តូយ៉ូតា​(​ខេ​ម​បូ​ឌា​)​និ ង​ចាត់ទុក​ការ​ផ្ត​ល់​អំណោយ​នេះ​ជា​កាយវិការ​មនុស្សធម៌​មួយ​ដ៏​ប្រពៃ​ក្នុង​ការ​ជួយសង្គ្រោះ​កុមារ​មាន​ជំងឺ​៕



ក្រុមហ៊ុន តូយ៉ូតា ​(​ខេ​ម​បូ​ឌា​)​ នាំ​យក​ថវិកា​សប្បុរស​ធម៌​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​

Post a Comment

0 Comments

Close Menu