Ad Code

រថយន្ត​ដឹក​ឥដ្ឋ បើក​លឿន​ចុះ​ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ បុក របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​៤​កង់​

ភ្នំពេញ ៖ រថយន្ត​​ដឹក​ឥដ្ឋ​មួយ​គ្រឿង​បើក​លឿន​ចុះ​ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ ​ជ្រុល​ទៅ​បុក របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៤​កង់​ ទាំង​កម្រោល ​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រលប់​ថ្ងៃទី​១១ ​ខែ​វិច្ឆិកា តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ត្រង់​ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹងមានជ័យ ​ផ្លូវ​លេខ​២៧១ ​សង្កាត់​ទំនប់ទឹក ​ខណ្ឌ​ចំការមន។


សាក្សី​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ក​៤៤៧០​ភព​៣​មាន​ដឹក​ឥដ្ឋ​១​ម៉ឺន​ដុំ បើក​ពី​ជើង​ទៅ​ត្បូង​ចុះ​ពី​ស្ពាន​អាកាស​ស្ទឹង​មានជ័យ ក្នុង​ល្បឿន​លឿន លុះ​ពេល​ចុះ​ចំណត ដោយសារ​រថយន្ត​បើក​លឿន​ពេក ជាន់​ហ្វ្រាំង​អត់​ស៊ី​ បាន​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ផ្លូវ​បាក់​អស់​៤​កង់ ​កល់​ជាប់​ក្រោម​រថយន្ត​ទៅមុខ​លែង​រួច រថយន្ត​ខូច​ផ្នែក​ខាងមុខ។ ប៉ុន្តែ​គ្រោះថ្នាក់​នោះ​មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រងគ្រោះថ្នាក់​ទេ។


ក្រោយពេល​កើតហេតុ​សមត្ថកិច្ច ​បាន​មកដល់​ភ្លាមៗ​ដែរ​ ប៉ុន្តែ​អ្នក​បើក​រថយន្ត​ បាន​គេច​ខ្លួន​បាត់​ស្រមោល​ទុក​រថយន្ត​នៅ​កណ្ដាល​ថ្នល់ ​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍ ទម្រាំ​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ៕


Nita-12-A-7-Full


Nita-12-A-8-Full


Nita-12-A-9-Full


Nita-12-A-10-Full


 



រថយន្ត​ដឹក​ឥដ្ឋ បើក​លឿន​ចុះ​ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ បុក របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​៤​កង់​

Post a Comment

0 Comments

Close Menu