Ad Code

អគ្គីភ័យ​មួយ​ បាន​ឆាបឆេះ​ផ្ទះ​១​ខ្នង​នៅ​កណ្ដាល​ក្រុង​សៀមរាប​​

សៀមរាប ​៖​ ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​មាន​៥​បន្ទប់​ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម​ទំហំ​៨​ម​គុណនឹង២០​ម​ត្រូវ​បាន​អគ្គីភ័យ​ឆាបឆេះ​អស់ទ្រព្យ​សម្បត្តិ​មួយចំនួន ​រីឯ​មូលហេតុ​នោះ​គឺ​បណ្ដាល​មកពី​ទុស្សេ​ខ្សែភ្លើង​។​

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃទី​៣០ ​ខែវិច្ឆិកា ឆ្នាំ​២០១៥​ស្ថិត​ក្នុងភូមិ​បន្ទាយ​ចាស់ ​សង្កាត់​ស្លក្រាម ​ក្រុង/​សៀមរាប ​ទល់មុខ​សណ្ឋាគារ សេរីភាព​។​


លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​មានឈ្មោះ ឆៃ សុខ​ប៊ុនធឿន មុខរបរ​ដឹក​ភ្ញៀវ ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប សរុប​ការខូចខាត បន្ទប់​ជួល​១​ទំហំ​៣​មគុណនឹង៤ ​និង​សម្ភារៈ​ក្នុង​បន្ទប់​មួយចំនួន​។


​លោក​បន្ត​ថា​ មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ​នេះ​គឺ​បណ្ដាល​មក​ពី​ទុស្សេ​ខ្សែភ្លើង។​​ នៅ​កន្លែង​កើត​ហេតុ​ក៏​មាន​វត្តមាន ​លោក នូ​ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក​អភិបាលខេត្ត និង​កង​កម្លាំងប្រដាប់អាវុធ​ចុះ​មក​ជួយ​អន្តរាគមន៍​ផង​ដែរ​។


​លោក​បន្ថែម​ថា​ នៅក្នុង​ហេតុការណ៍​ពន្លត់អគ្គីភ័យ​នេះ​សមត្ថកិច្ច ប្រើប្រាស់​រថយន្ត​ពន្លត់​ចំនួន​២​គ្រឿង ទើប​អាច​ជួយ​ពន្លត់​បាន​ដោយ​ជោគជ័យ និង​មិន​មាន​រាលដាល​ដល់​ផ្ទះ​ជិតខាង​នោះ​ទេ​៕​


1-12-2015a4


1-12-2015a3


1-12-2015a2


1-12-2015a1


1-12-2015a5



អគ្គីភ័យ​មួយ​ បាន​ឆាបឆេះ​ផ្ទះ​១​ខ្នង​នៅ​កណ្ដាល​ក្រុង​សៀមរាប​​

Post a Comment

0 Comments

Close Menu