Ad Code

ប្រទេស​ប្រេ​ស៊ី​ល​ បាន​ត​ភ្ជាប់​បញ្ហា​ជំងឺ​គ្រុន Zika ទៅនឹង​បញ្ហា​ពិការភាព​ពី​កំណើត​

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ប្រទេស​ប្រេ​ស៊ី​ល ​បាន​ផ្សារភ្ជាប់​គ្នា​រវាង​មេរោគ​បង្ហាញ​ដោយ​មូស​មួយ ដែល​បាន​ប្រភព​ចេញមក​ពី​ទ្វីប​អាហ្វ្រិក ​គឺ​ជំងឺ​គ្រុន Zika ទៅ​និង​វិសាលភាព​ខ្ពស់​នៃ​ពិការភាព​ពី​​កំណើត។




​ជំងឺ​គ្រុន​នេះ ត្រូវបាន​គេ​និយាយថា​ស្ថិតនៅ​ពី​ក្រោយ​បញ្ហា​នៃ​ការ​កើនឡើង​នៃ​ករណី​ដ៏​ធំ​នៃ​រោគ​រលាក​​ខួរក្បាល ដែលជា​បញ្ហា​រលាក​ខួរក្បាល​ក្នុង​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​។



​វា​បាន​កត់ត្រា​ទុក​នូវ​កំណត់ត្រា​នៃ​ការស្លាប់​របស់​មនុស្ស​ពេញវ័យ​២រូប ហើយ​និង​ករណី​នៃ​ជំងឺ​ជាង​៧៣៩ ករណី ដែល​អាច​ប៉ះពាល់​ដល់​ការលូតលាស់​នៃ​ផ្នែក​ក្បាល​របស់​ទារក។


ក្រុម​អង្គការ​សុខភាព​ពិភពលោក​បានមក​ដល់​ប្រទេស​ប្រេ​ស៊ី​ល ​ក្នុង​សប្តាហ៍​បន្ទាប់​។



​ក្រសួង​នេះ​បាន​និយាយថា គ្រូពេទ្យ​បាន​រកឃើញ​មេរោគ Zika ក្នុង​ឈាម​និង​ជាលិកា​របស់​ទារក ជា​មួយនឹង​ខ្នាតតូច​នៃ​បញ្ហា​រោគ​រលាក​ខួរក្បាល ដែល​កើតមាន​នៅក្នុង​រដ្ឋ​ភាគ​ខាងកើត​ឆៀង​ខាងលិច​នៃ Ceara។



​វា​បាន​និយាយថា នេះ​គឺជា​លើកដំបូង​នៅក្នុង​ពិភព​លោក ដែលមាន​ការស្លាប់​រប​ស់មនុស្ស​ពេញវ័យ​ដោយ​សារ​តែ​មេរោគ Zika ត្រូវបាន​ចុះទៅ​ក្នុង​បញ្ជី​នេះ​។



​ករណី​ភាគច្រើន​បានកើត​មាន នៅក្នុង​ភាគ​ខាង​ជើង​ភាគ​ឆៀង​ខាងកើត​នៃ​ប្រទេស​ប្រេ​ស៊ី​ល ប៉ុន្តែ​ករណីនេះ​ក៏បាន​បង្ហាញខ្លួន​ឡើង​យ៉ាង​ឆាប់រហ័ស នៅក្នុង​ភាគខាងត្បូង​ឆៀង​ខាងកើត​នៅក្នុង​ទីក្រុង Rio និង​ទីក្រុង Sao Paulo។



​ករណី​ដំបូង​នៃ​ការស្លាប់​របស់​មនុស្សម្នា​ក់ កើតមាន​នៅក្នុង​ទីក្រុង Belem នៅឯ​រដ្ឋ Para ដែល​គាត់​ត្រូវ​បាន​សម្រាក​ព្យាបាល​ជំងឺ Lupus ដែលជា​ជំងឺ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​។



ចំណែកឯ​ករណី​ទី​ពីរ​ក៏មាន​នៅក្នុង Para ដែរ ក្មេងស្រី ១៦ឆ្នាំ​ម្នាក់​ត្រូវបាន​គេ​សង្ស័យថា មាន​ជំងឺគ្រុនឈាម ប៉ុន្តែ​ត្រូវបាន​គេ​រកឃើញថា ស្លាប់​ដោយសារតែ​ជំងឺ Zika។



​មេរោគ​នេះ​ត្រូវបាន​រកឃើញ​ជា​លើកដំបូង​នៅ​ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ខែមេសា ហើយ​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ដល់​ទៅ ១៨ រដ្ឋ​។



​ជាដំបូង វា​មើលទៅ​ដូចជា​គ្មាន​ការបង្ក​គ្រោះថ្នាក់​នោះទេ ដោយ​វា​ធ្វើឱ្យ​មានតែ​កន្ទួល និង​គ្រុនក្តៅ​ប៉ុន្មាន​ថ្ងៃ​។



​ប៉ុន្តែ​មន្ត្រី​របស់​ក្រសួង​បានចេញ​ការព្រមាន ទៅដល់​ស្ត្រី​ឱ្យមាន​ការគិត​គួរ​ហើយ​ប្រុងប្រយ័ត្ន​អំពី​ការ​មាន​ផ្ទៃពោះ​នៅក្នុង​តំបន់​នេះ​ស្របពេល​ដែលជា​កន្លែង មាន​ករណី​នៃ​ជំងឺ​គ្រុន Zika។



Zika ត្រូវបាន​ចម្លង​ដោយ​មូស Aedes aegypti ដែល​ត្រូវបាន​គេ​ស្គាល់​ចំពោះ​បញ្ហា​គ្រុនឈាម និង​មេរោគ​លឿង​។



​ក្រសួង​បាន​និយាយថា Zika បាន​ក្លាយជាហានិ​ភ័យ​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​សាធារណៈ ហើយប្រទេស​ប្រេ​ស៊ី​ល ​ត្រូវតែ​ចាប់ផ្តើម​កម្មវិធី​សង្គ្រោះ បន្ទាន់​មួយ ដើម្បី​​ត្រួតពិនិត្យ​ទៅលើ​បញ្ហា​មូស Aedes aegypti ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​នេះ​បន្ថែមទៀត​៕



ប្រទេស​ប្រេ​ស៊ី​ល​ បាន​ត​ភ្ជាប់​បញ្ហា​ជំងឺ​គ្រុន Zika ទៅនឹង​បញ្ហា​ពិការភាព​ពី​កំណើត​

Post a Comment

0 Comments

Close Menu