Ad Code

សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​ជនជាតិ​វៀតណាម​២១​នាក់​សម្ងំ​លាក់ខ្លួន ធ្វើ​ជា​កម្មករ​សំណង់

ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​ឆ្មក់​ចាប់ខ្លួន​ក្រុម​ជនជាតិ​វៀតណាម​រស់នៅ​អត់​ច្បាប់​សម្ងំ​លាក់ខ្លួន​ធ្វើ​ជា​កម្មករ​សំណង់​នៅក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥។


ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សិឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត និង អនុវត្ត​នីតិ​វិធី​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការ​ជាមួយ មន្ត្រី​នគរបាល ខណ្ឌ​សែន​សុខ។


ជនអន្តោប្រវេសន៍​វៀតណាម ទាំង​២១​នាក់​នោះ មាន​ស្រី​តែ​ម្នាក់​ប៉ុណ្ណោះ ហើយ​ពុំ​ទាន់​ត្រូវ​បាន​គេ​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ក្រោយពេល​ឃាត់​បាន​ខាង​នាយក​អន្តោប្រវេសន៍​​បាន​យក​ទៅ​សួរនាំ​ស្រាវជ្រាវ​បន្ត៕



សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​ជនជាតិ​វៀតណាម​២១​នាក់​សម្ងំ​លាក់ខ្លួន ធ្វើ​ជា​កម្មករ​សំណង់

Post a Comment

0 Comments

Close Menu