បាត់ដំបង ៖ ក្មេងប្រុសចំនួនពីរនាក់ ត្រូវបានតុលាការបញ្ជាឲ្យនាំខ្លួនដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ ទៅលើអនីតិជនដូចគ្នា បន្ទាប់ពីសមត្ថកិច្ចទទួលបាននូវពាក្យបណ្តឹងរបស់ក្រុមគ្រួសារក្មេងស្រីរងគ្រោះរួចមក ដែលបានចោទប្រកាន់ទៅលើក្មេងប្រុសទាំងពីររូបនេះ។
ពាក្យបណ្តឹងបានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង២រសៀលត្រង់ចំណុចក្រុមទី១០ ភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានក្មេងប្រុសចំនួនពីរនាក់ ដែលរស់នៅក្នុងភូមិជាមួយគ្នា បានល្បួងកូនស្រីរបស់គាត់ឈ្មោះ រ៉េត កូនង៉ា អាយុ៦ឆ្នាំ យកទៅរំលោភក្នុងពំនូកចំបើងខាងក្រោយផ្ទះ ដោយសារតែកូនស្រីរបស់គាត់មានការឈឺចាប់ទើបត្រូវបែកការ។
ក្រោយពីទទួលបាននូវពាក្យបណ្តឹងរួចមក សមត្ថកិច្ចបានចេញប្រតិបត្តិការព្រមទាំងបានសុំគោលការពីលោកព្រះរាជអាជ្ញាដើម្បីនាំខ្លួនក្មេងប្រុសទាំងពីរនាក់យកទៅសាកសួរដោយពួកគេទាំង២នាក់មានឈ្មោះ១ ស្រស់ សាវ៉ៃ ភេទប្រុស អាយុ១៣ឆ្នាំ និង២ឈ្មោះព្រំ ដាវីត ភេទប្រុស អាយុ១១ឆ្នាំ ពួកគេទាំងពីរនាក់រស់នៅក្នុងភូមិ ឃុំកើតហេតុជាមួយនឹងក្មេងស្រីរងគ្រោះផងដែរ។
តាមការសាកសួររបស់កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ត្រូវបានក្មេងប្រុសទាំងពីរនាក់សារភាពថា ពួកគេពិតជាបាននាំគ្នាឡើងក្រាបពីលើក្មេងស្រី ហើយបានយកលិង្គដាក់បញ្ចូលទៅក្នុងប្រដាប់ភេទនាងមែន តែរឿងថាសម្រេចឬមិនសម្រេចនោះគឺពួកគេមិនបានដឹងឡើយ។
នៅក្នុងរយៈពេលនៃការសាកសួរ មុននឹងឈានដល់ការចាប់បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត គឺសមត្ថកិច្ចមិនបានដាក់ក្មេងប្រុសទាំងពីរនាក់នេះទៅក្នុងទ្រុងឡើយដោយសារតែមិនទាន់គ្រប់អាយុ ហើយត្រូវបានដាក់នៅក្នុងការិយាល័យ ដោយត្រូវដាក់សមត្ថកិច្ច និងសាច់ញាតិ បងប្អូននៅដេកយាមជាប់ជាប្រចាំទម្រាំដល់ម៉ោង ដែលត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្ត៕
អនីតិជនបូកគ្នារំលោភលើអនីតិជនត្រូវតុលាការបញ្ជាឲ្យនាំខ្លួន
0 Comments