Ad Code

ដូន​ចាស់​ពិការ​ភ្នែក​ទាំង​គូ​គ្មាន​ទីពឹង​បាន​ទទួល​អំណោយ​ពី​កងរាជអាវុធហត្ថ

បន្ទាយមានជ័យ ៖ ដូន​ចាស​ម្នាក់​ពិការ​ភ្នែក​ទាំង​កូរ​និង​គ្មាន​កូនចៅ​ជាទី​ពឹង​បាន​ទទួល​អំណោយ​ពី​លោក​ឧ​ត្តម​សេនីយ៍ ត្រី ឱ​បូ​រិន្ទ មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ព្រឹក​នៅ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមរយៈ​លោក វរសេនីយ៍ត្រី ត្រី ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត និង លោក អនុសេនីយ៍ទោ សរ សុភ​ក្ត្រា មេបញ្ជាការ​រង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ព្រមទាំង​សហការី និង​សប្បុរសជន​។


លោក​ឱ​បូ​រិន្ទ បាន​និយាយ​ថា លោកយាយ​ពិការ​ភ្នែក​ទាំង​គូ​បាន​ទទួល​អំណោយ​ពី​អាវុធហត្ថ​នោះ​មាន ឈ្មោះ​ពត​ហម អាយុ ៧៦​ឆ្នាំ រស់នៅ មណ្ឌល​៦ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ លោក​ឱ​បូ​រិន្ទ បាន​បញ្ជាក់​ទៀត​ថា​ មុន​នឹង​លោក​យក​អំណោយ​ទៅ​ចែក​ដល់​លោកយាយ​នោះ​លោក​បាន​ឲ្យ​កូនចៅ​ចុះ​ទៅ​ពិនិត្យ​ផ្ទះ​លោកយាយ​ផ្ទាល់​តែម្តង​។ ក្នុងផ្ទះ​លោកយាយ​គ្មានអ្វី​ជា​ដុំកំភួន​នោះ​ទេ​ផ្ទះ​ប្រក់​ស្បូវ ជញ្ជាំង​ប្រកប​មេឃ​នៅ​ក្នុងផ្ទះ​គ្មានអ្វី​ក្រៅពី​ចានឆ្នាំង​ចាស់ៗ ហើយ​មាន​មុង​ភួយ​ចាស់ៗ​ទុក​ដេក​ដណ្ដប់​នៅពេល​យប់ និង នៅពេល​ខែរងា ហើយ​នៅក្នុង​ខ្លួន​លោកយាយ​គ្មាន​លុយ​មួយ​កាក់​មួយ​សេន​នោះ​ឡើយ លោកយាយ​រស់​ដោយសារ​អ្នកជិតខាង​តែប៉ុណ្ណោះ​។


លោក​ឱ​បូរ​ន្ទ ដោយ​មើលឃើញ​លោកយាយ​មាន​ជីវភាព​ខ្វះខាត​ពិការ​ភ្នែក​ទាំង​គូ​ហើយ​រស់នៅ​ឯកោ​គ្មាន​កូនចៅ​ជាទី​ពឹង លំបាកវេទនា​ខ្លាំងពេក​ទើប​លោក​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​យក​អំណោយ​ទៅ​ជូន​ផ្ទាល់ដៃ លោកយាយ​តែម្តង​មាន​ដូច​ជា​អង្ករ​មួយ​ការុង​៥០ គក មី​ម៉ា​ម៉ា​១ កេះ​ប៊ី​ចេង​១​ថង់​០,៥ គីឡូក្រាម ស្ករស​១​ថង់គីឡូក្រាម អំបិល​អី​យូ​ត​១​គីឡូក្រាម ទឹកត្រី ១​យួរ​ទឹក​ស៊ីអ៊ីវ ០១​យួរ​ត្រី ខ ១​យួរ ប្រេ​ឆា ០១​លីត្រ ទឹក​សណ្តែក​១​ដុំ នឹង​ទឹកប្រាក់​ចំនួន ៥០​ម៉ឺន​រៀល​ទៀត​ផង។


លោកយាយ​ពក​ហម ក្រោយពេល​ទទួល​បាន​អំណោយ​ពី​អាវុធ​រួចមក​លោកយាយ​មានចិត្ត​សប្បាយ​រំភើប​ឥតឧបមា ហើយ​លោកយាយ​បាន​លើក​ម្រាមដៃ​១០​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​នៅក្នុង​លោក​សូម​ឲ្យ​ជួយ​បីបាច់​ថែរក្សា ដល់​ម្ចាស់​ទាន​ឲ្យ​ជួប​តែ និង សេចក្តី​កុំបី​មាន​ទុក​ឡើយ​៕


T-11-30-15-m-fullT-11-30-15-mm-full



ដូន​ចាស់​ពិការ​ភ្នែក​ទាំង​គូ​គ្មាន​ទីពឹង​បាន​ទទួល​អំណោយ​ពី​កងរាជអាវុធហត្ថ

Post a Comment

0 Comments

Close Menu