បាត់ដំបង ៖ សពមន្ត្រីនគរបាលម្នាក់ត្រូវបានគេប្រទះឃើញចង.កសម្លាប់ខ្លួននៅក្នុងចម្ការខាងក្រោយផ្ទះ ដោយបានប្រើប្រាស់ខ្សែអង្រឹងចងទៅនឹងដើមរកា បណ្ដាលឲ្យស្លាប់បន្ទាប់ពីមន្ត្រីនគរបាលរូបនេះត្រូវបានប្រពន្ធស្ដីបន្ទោសបន្តិចបន្តួច ពីរឿងមិនព្រមទៅកាត់ស្មៅនៅក្នុងចម្ការសោះ ហើយម្យ៉ាងបុរសរូបនេះក៏មានគ្រូសណ្ឋិតក្នុងខ្លួនផងដែរ។ ការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រលប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥នៅចំណុចក្នុងចម្ការខាងក្រោយផ្ទះ ស្ថិតក្នុងភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់នេះឈ្មោះ ផែន ម៉ាប់ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុខាងលើ ដោយមាននាទីជាមន្ត្រីនគរបាលប៉ុស្តិ៍ពេជ្រចិន្តាបានធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួនទៅនឹងដើមរកាខាងក្រោយផ្ទះ។
បើតាមការរៀបរាប់ពីស្ត្រីដែលត្រូវជាភរិយាបានឲ្យដឹងថា ប្ដីរបស់អ្នកស្រីគឺហាក់ដូចជាមានគ្រូកាន់គឺគាត់មាន ( ស្មឹល ) នៅក្នុងខ្លួន ដោយនៅរៀងរាល់ថ្ងៃសីលតែងតែបាត់រូបគាត់ ឬក៏អាចមានចរិតឆេវឆាវយ៉ាងខ្លាំងសម្រាប់ថ្ងៃសីលនេះគឺបើនិយាយត្រូវមិនត្រូវគឺគាត់មិនមានចិត្តខន្តីនោះទេ ដោយចរិតដូចជាមនុស្សកំរោលចូលយ៉ាងដូច្នេះដែរ។
ស្ត្រីរូបនេះបានបន្តថា នៅល្ងាចថ្ងៃកើតហេតុគឺគាត់បានស្ដីបន្ទោសបន្តិចបន្តួចទៅលើស្វាមីរបស់គាត់ពីរឿង ដែលប្ដីរបស់គាត់មិនព្រមទៅកាត់ស្មៅក្នុងចម្ការ ហើយក៏ស្ងាត់ទៅវិញទៅ ដោយមិនដឹងថា ប្ដីរបស់គាត់បានលបទៅចង.ក សម្លាប់ខ្លួនបែបនេះសោះ លុះត្រាតែអ្នកភូមិមកប្រាប់ថា គេបានប្រទះឃើញប្ដីរបស់គាត់ចង.ក ទើបមានការភ្ញាក់ផ្អើលប៉ុន្តែអ្វីៗវាហួសពេលអស់ទៅហើយ ដោយសារតែខ្លួនមិនបានគិតថា ការស្ដីបន្ទោសនេះវាចំនៅក្នុងថ្ងៃសីលថែមទៀត ទើបបានជាប្ដីរបស់គាត់មានចរិតឆេវឆាវបែបនេះ។
ក្រោយពេលដែលសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួនយ៉ាងពិតប្រាកដ ហើយនៅពេលនោះដែរ កម្លាំងបានធ្វើការប្រគល់សពទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីហើយ៕
ខឹងប្រពន្ធស្ដីបន្ទោសចំថ្ងៃសីល រត់ទៅចង.ក សម្លាប់ខ្លួន
0 Comments