បើសម្លឹងមើលផែនដីពីលំហអាកាសនឹងធ្វើឲ្យយល់ថា វាមានភាពផុយស្រួយ និងចាំបាច់ត្រូវតែការពារ។ នេះបើតាមការលើកឡើងរបស់លោក Alexander Gerst ដែលជាអវកាសយានិកមកពីទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានថ្លែងប្រាប់RTនៅឯមូលដ្ឋាន Baikonur Cosmodrome ក្នុងប្រទេសកាហ្សាក់ស្ថាន។
លោក Gerst បាននិយាយថា “បើយើងមើលផែនដីពីខាងក្រៅ យើងនឹងដឹងថា តើវាសំខាន់ប៉ុណ្ណាដើម្បីការពារវា តើបរិយាកាសស្តើងប៉ុណ្ណា ហើយវាផុយស្រួយប៉ុណ្ណា ទាំងនេះគឺជារឿងដែលយើងមិនដឹងនៅពេលដែលយើងនៅទីនេះ ព្រោះតែវាហាក់ដូចជាគ្មានព្រំដែនហើយធនធានទាំងអស់ហាក់បីដូចជាមិនហិនហោច”។
អវកាសយានិករូបនេះបានបន្ថែមថា “ខ្ញុំប្រាថ្នាឲ្យមនុស្សគ្រប់គ្នាអាចហោះហើរទៅទីអវកាសបានដើម្បីឃើញវាដោយផ្ទាល់ភ្នែកហើយខ្ញុំទាយថា យើងនឹងចាត់ទុកភពផែនដីរបស់យើងខុសគ្នា”។
លោក Gerst បានចំណាយពេល១៦៥ថ្ងៃនៅឯស្ថានីយរដ្ឋអន្តរជាតិ(ISS)ក្នុងចន្លោះខែឧសភាដល់ខែវិច្ឆិកា ឆ្នាំ២០១៤។
អ្នកអវកាស ESA បានហៅ ISS ថា ជា “និមិត្តរូបដ៏អស្ចារ្យមួយ” នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសពីរ ដែលជាញឹកញាប់មានគោលបំណងនយោបាយផ្សេងគ្នានៅលើផែនដីនេះ។
គាត់បាននិយាយថា “ផែនដីមិនត្រឹមតែជាម៉ាស៊ីនដ៏ស្មុគស្មាញបំផុត ដែលមនុស្សជាតិបានសាងសង់ឡើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានសាងសង់ឡើងដោយបណ្ដាប្រទេសផ្សេងគ្នាជាច្រើនមកពីទ្វីបផ្សេងគ្នានៅក្នុងលំហជាមួយគ្នាផងដែរ។ បើទោះបីជាមានបញ្ហានយោបាយមួយចំនួននៅពេលនេះក៏ដោយ មនុស្សត្រូវធ្វើការរួមគ្នាដោយជោគជ័យយ៉ាងខ្លាំងនៅទីនោះ” ។
គួរបញ្ជាក់ថា លោក Gerst នឹងត្រូវធ្វើបេសកកម្មក្រុម 46/47 ISS ដែលចាប់ផ្តើមនៅថ្ងៃអង្គារនេះ៕
RT
អ្នកអវកាសម្នាក់ ៖ ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាអាចហោះ ដើម្បីឃើញថា ផែនដីពុកផុយប៉ុណ្ណា
0 Comments