Ad Code

ជនជាតិ​បារាំង​បើក​ឡិច​ស៊ីស​ប៉ះ​កៀរ​ម៉ូតូ​ដួល ​របួស​ជនជាតិ​ចិន​ម្នាក់​​

ភ្នំពេញ ៖ បុរស​ជនជាតិ​ម្នាក់​បាន​រង​របួស​បែក​ក្បាល​ និង​បាក់​ដៃ​ឆ្វេង​ម្ខាង ដោយសារតែ​ត្រូវ​រថយន្ត​​ឡិច​ស៊ីស​Rx300 ដែល​បើកបរ​ដោយ​បុរស​ជនជាតិ​បារាំង​ម្នាក់​បាន​បើក​កៀរ​ម៉ូតូ​ម៉ាក​fino បណ្ដាល​ឲ្យ​ដួល​របួសធ្ងន់​ជនជាតិ​ចិន​ម្នាក់​ ហើយ​ព្យាយាម​បើក​រត់​ដល់​ចំណុច​ស្ពាន់​អាកាស​តិច​ណូ ក្នុង​មូលដ្ឋាន​ខណ្ឌ​ទួលគោក​ ទើប​សមត្ថកិច្ច​ឃាត់​បាន។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​មុខក្រសួង​ការពារ​ជាតិ តាម​បណ្ដោយ​ផ្លូវ​មហាវិថី​សហព័ន្ធ​រុស្សី ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។


ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ គេ​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ីស​Rx300 ពាក់​ស្លាក​លេខ​ភ្នំពេញ​២s-៤៧៥៦ បើកបរ​ដោយ​បុរស​ចំណាស់​ជនជាតិ​បារាំង​ម្នាក់ រួម​ដំណើរ​ជាមួយ​កូនស្រី​២​នាក់ ធ្វើដំណើរ​តាម​មហាវិថី​សហព័ន្ធ​រុស្សី ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត លុះ​មកដល់​ចំណុច​កើតហេតុ បើក​ប៉ះ​កៀរ​នឹង​ម៉ូតូ​ម៉ាក​fino ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ​ភ្នំពេញ​១z-២៦១០ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន ដែល​ធ្វើដំណើរ​តាម​ទិស​គ្នា​ បណ្ដាល​ឲ្យ​ដួល​របួស​បែក​ក្បាល ​និង​បាក់​ដៃ​ឆ្វេង​ម្ខាង។


ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​រថយន្ត​បើក​កៀរ​ម៉ូតូ​ឲ្យ​របួសធ្ងន់​ហើយ​នោះ​រថយន្ត​បង្ក​មិនបាន​ឈប់​មើល​ ឬ​ទទួលខុសត្រូវ​នោះ​ទេ ហើយ​បែរជា​ព្យាយាម​បើក​រត់​រហូត​ចំណុច​ក្រោមស្ពាន​អាកាស​តិច​ណូ ទើប​សមត្ថកិច្ច​ឃាត់​បាន​ទាំង​រថយន្ត​ និង​ម្ចាស់​រថយន្ត​ឲ្យ​មក​ទទួល​ខុសត្រូវ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នោះ។

បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវ​បាន​នគរបាល​ចរាចរណ៍​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ ចំណែក​ម្ចាស់​រថយន្ត​ រួម​ទាំង​រថយន្ត​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕


Pisey-2015-12-08-full-E91


Pisey-2015-12-08-full-E94


Pisey-2015-12-08-full-E95


Pisey-2015-12-08-full-E97


Pisey-2015-12-08-full-E98





ជនជាតិ​បារាំង​បើក​ឡិច​ស៊ីស​ប៉ះ​កៀរ​ម៉ូតូ​ដួល ​របួស​ជនជាតិ​ចិន​ម្នាក់​​

Post a Comment

0 Comments

Close Menu